នឹកស្មានមិនដល់ ពេលនេះវិថីពិធីការិនី របស់ថន លក្ខិណាចាប់ផ្តើមជះពន្លឺជាបន្តបន្ទាប់។ នាងទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងតំណែងពិធីការិនីខេមបូឌាអាយឌល រដូវកាលទី៤ គូជាមួយជា វិបុល។ ពេលនេះ តារាដ៍ស្រស់សោភារូបនេះ បានឆក់យកតំណែងសំខាន់មួយទៀត ក្នុងការប្រឡងចម្រៀង I am a single Cambodia រដូវកាលទី៣។

បើគេមិនភ្លេចទេ កម្មវិធីដ៍ល្បី២នេះ ពីមុនគ្រប់គ្រងដំណើរការឡើង ដោយចាន់ កែវនិមល និងជា វិបុល។ ប៉ុន្តែបន្ទាប់ពីមានបញ្ហារកាំរកូសមួយ ចំនួន រវាននិមល និងវិបុលមក ឃើញថា តារារលកក្រោយ ថន លក្ខិណា ត្រូវបានថ្នាក់លើសម្លឹងឃើញ និងកំណត់អោយនាងជំនួសតំណែងសំខាន់ៗឡើងតែម្តង។ ឆ្លងកាតមួយរដូវកាល ក្នុងបេសកកម្ម ប្រឡងចម្រៀងខេមបូឌាអាយឌលរដូវកាលទី៤ បញ្ចប់ឃើញថា នាងទទួលបានភាពត្រចះត្រចង់ក្នុងការនិយាយ ផ្តោះផ្តងដៃគូ ហើយយល់សាច់ការកម្មវិធីធ្វើអោយទស្សនិកជនយល់ថា នាងពិតជាពូកែនិងសមបានតួនាទីល្អៗក្នុងតំណែងកម្សាន្តប្រចាំទូរទស្សន៍ធំមួយនេះ។

ឆ្លងកាត់ការតស៊ូជាច្រើនឆ្នាំថន លក្ខិណា មិនអាចនិយាយថាជាភាពងាយស្រួលនោះឡើយ ដែលនាងមានស្នាមញញឹមពេលនេះ។ លក្ខិណាបានត្រងត្រាប់តិចនិចជាច្រើន ក្នុងការស្វែងយល់ពីរបៀបលើកដាក់ និយាយពីរៀមច្បងនិងអ្នកមានបទពិសោធន៍នានា។ទីបំផុតនាងបានដើរដល់គោលដៅដែលចង់បាន។

LEAVE A REPLY

Please enter your comment!
Please enter your name here