បទ « កូរូណា » របស់លោក កុយ ស៊ីឌឿន ទទួលបានការចាប់អារម្មណ៍

0

ថ្វីត្បិតតែមានវ័យជ្រេបន្តិចមែន ប៉ុន្តែសិល្បកររៀមច្បងលោក កុយ ស៊ីឌឿន នៅតែមានរូបរាងស្រស់សង្ហារនៅពេលដែលគ្រងឈុតជាតួអង្គក្សត្រ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះលោកត្រូវបានគេទទួលស្គាល់ថាជារៀមច្បងមួយរូបដែលតែងតែជួយបំផុសការលើកតម្កើងនូវវប្បធម៌សិល្បៈបុរាណខ្មែរ ដោយសូម្បីតែនៅក្នុង MV បទចម្រៀងថ្មីដែលលោកផលិតសម្រាប់ក្រើនរំឮកដល់ប្រជាជនឱ្យការពារខ្លួនពីជម្ងឺរ កូវីដ ១៩ របស់លោក ក៏បានរំលេចនូវឈុតបុរាណគួរឱ្យទាក់ទាញផងដែរ។

បទចម្រៀងដែលមានចំណងជើងថា « កូរ៉ូណា » ដែលជាស្នាដៃនិពន្ធថ្មីច្រៀង និងសម្ដែងផ្ទាល់ដោយលោក កុយ ស៊ីឌឿន និងតារាកំប្លែងអ្នកនាង ស្រីលាភ បានរំលេចនូវឈុតបុរាណជា ព្រះមហាក្សត្រ និង ក្សត្រីផងនោះធ្វើឱ្យសាច់រឿងនៃការសម្ដែងនៃបទចម្រៀងហាក់មានភាពរស់រវើកគួរឱ្យចាប់អារម្មណ៍។

លោក កុយ ស៊ីឌឿន បានបង្ហើបថា បទចម្រៀងនេះធ្វើឡើង ដើម្បីជួយដាស់អារម្មណ៍ដល់ស្រទាប់មហាជនមួយចំនួនដែលកំពុងធ្វេសប្រហែសក្នុងការមើលថែរ និងការពារខ្លួនពីវីរុសកំណាចកូវីដ១៩ដែលបានស្ងប់ស្ងាត់ក្នុងរយៈពេលខ្លីមុននេះ ឱ្យបង្កើនការពារឡើងវិញស្របពេលដែលប្រទេសជាតិកំពុងជួបបញ្ហាមេរោគផ្លូវដង្ហើមមួយនេះដែលកំពុងតែកក្រើកឡើងវិញនាពេលថ្មីៗម្ដងទៀតនេះផង។ អ្វីដែលសំខាន់ លោកក៏ចង់បំផុសនូវសម្លៀកបំពាក់ទម្រង់បែបបទបុរាណឱ្យមហាជននៅតែដិតជាប់ក្នុងកែវភ្នែករួមជាមួយនឹងអត្ថន័យអប់រំក្នុងបទចម្រៀងផងដែរ។

ចង់ជ្រាបច្បាស់ថាបទចម្រៀង « កូរូណា » នេះមានអត្ថន័យយ៉ាងណា សូមតាមដានទស្សនាវីដេអូខាងក្រោមនេះ ។

LEAVE A REPLY

Please enter your comment!
Please enter your name here