ប៉ុន្នានលើកមកហើយ ដែលពេជ្រ សូលិកានិង ថុល សុភិទិ បានបង្ហាញភាពស្និតស្នាលគ្នាចាបើតាំងពីភិទិកាន់តែល្បីឈ្មោះមក។ អ្នកទាំង២បានថតរូបបុរាណគ្រងឈុតសម័យកាលមុនដោយ មើលទៅរិតតែស្និតគ្នាសូម្បីតែហ្វេនក៍ផ្អើលសមគ្នានេះ។ ម្ល៉ោះហើយទើបយល់ថាភិទិ និងសូលិកាកំពង់ចិត្តអ្នកគាំទ្រ។

ហ្វេនពេញចិត្ត ថុល សុភិទិ ជាច្រើន សោកសៅ ដែលអាយឌល របស់ខ្លួន មិនអាចដណ្តើមពានបាន ខណៈមុននេះសន្ទុះគាំទ្រខ្លាំងដូចទឹកបាក់ទំនប់។ ពេលនេះ ថុល សុភិទិ បានត្រឹមតួរកហើយបុរសមានមន្តស្នេហ៍ សំឡេងពិរោះលួងលោមរូបនេះ ក៍បន្តមានហ្វេនៗជាច្រើន ស្រឡាញ់ពេញបេះដូង សព្វទិសទី និងផ្តាំអោយតស៊ូលើសិល្បៈបន្តទៀតព្រោះភិទិមានទីផ្សារសិល្បៈចាប់ពីពេលនេះតទៅ។

សំឡេងច្រៀង ទឹកមុខគួរអោយស្រឡាញ់ របស់សុភិទិនៅតែទទួលដក់ក្នុងចិត្តហ្វេនរបស់ខ្លួនជានិច្ច។វិដេអូប្រឡងរបស់សុភិទិ នៅតែបង្ហោះនៅលើបណ្តាញសង្គមមិនចាញ់ ម្ចាស់ពានលីម តិចម៉េងនោះឡើយ។ ការតស៊ូមកប្រឡងនៅក្នុងកម្មវិធីខេមបូឌាអាយឌល ម្តងហើយម្តងទៀត របស់បុរសស្រអែមស្រស់រូបនេះបានដល់គោលដៅ ដោយមកប្រកួតលើឆាកលើកណាមាន តែសំឡេងស្រែកហ៊ោរពេញឆាក រហូតធ្វើអោយសាមីខ្លួនយំមិនដឹងខ្លួន។ ៦ខែចុងក្រោយនេះភិទិឆក់បានប្រជាប្រិយភាពលើសលុបណាស់ក្នុងចំណោមជើងខ្លាំងរដូវកាលថ្មីទី៤។

LEAVE A REPLY

Please enter your comment!
Please enter your name here