ឱក សុគន្ឋកញ្ញា ជាកំពូលតារាចម្រៀង លំដាប់មួយ ដែលជោគជ័យលើវិស័យសិល្បៈច្រើនឆ្នាំ។ អ្នកនាងមមាញឹកជាមួយ ការងារបន្តបន្ទាប់ តាំងពីរឹងដៃជើង។ពេលនេះអ្នកនាង បានរួចដៃជើងការងារសំខាន់មួយ ដោយជោគជ័យក៍រកពេលវេលាដើម្បីគ្រួសារវិញម្តង។

អ្នកនាងឱក សុគន្ឋកញ្ញា បានបង្ហោះសារថា «នាងខ្ញុំ ឱក សុគន្ធកញ្ញា សូមថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ពីសំណាក់ពុកម៉ែ បងប្អូន មកលើរូបនាងខ្ញុំ ព្រមទាំងក្រុមការងារគ្រប់រូប ទាំងនេះហើយគឺជាកម្លាំងចិត្តសម្រាប់យើងទាំងអស់គ្នា ក្នុងការបំពេញកាតព្វកិច្ច។
អរគុណដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ លោកគ្រូភ្លេង បងៗក្រុមបច្ចេកទេស និងក្រុមការងារជាច្រើនរូបទៀត ដែលបានលះបង់កម្លាំងកាយ និងចិត្ត តស៊ូពុះពារឆ្លងការងារជាមួយគ្នា ទាំងសប្បាយផង ហត់ផង លាយលំគ្រប់រសជាតិក្នុងរដូវកាលមួយនេះ ។ អ្វីដែលមិនអាចភ្លេចបាននោះ អរគុណទៅដល់ អ្នកដែលនៅពីក្រោយភាពស្រស់ស្អាត ពីមួយវគ្គទៅមួយវគ្គ របស់ ឱក សុគន្ធកញ្ញា
សម្លៀកបំពាក់ដោយ: Sophol Tailor and Fashion – Nob Dane SamAngkar – @sophal_man – អូនទូច
ផាត់មុខដោយ: Maha Virak Make Up Artist
ធ្វើសក់ដោយ: SreyDa Hairstyles
ថតរូបដោយ: Maha Virak Make Up Artist – Nob Dane SamAngkar – @chamrong – Kara Pictures
ពួកគាត់គ្រប់រូបបានបំពេញកាតព្វកិច្ចបានល្អឥតខ្ជោះ ជាមួយនឹងភាពឆ្លាតវៃ រឹងមាំ មុះមុត និងឆ្នៃប្រឌិត របស់គាត់រៀងៗខ្លួន។
ជាចុងក្រោយ នាងខ្ញុំ ចង់ប្រាប់ថា ក្តីស្រឡាញ់អ្នកទាំងអស់គ្នា គឺជាថាមពលពិសេស ។

អរគុណនូវការស្រឡាញ់ចូលចិត្តមកលើរូបនាងខ្ញុំ និងក្រុមការងារ សូមឲ្យបងប្អូនជួបប្រទះតែសេចក្តីសុខ សុខសុវិត្ថិភាព គ្រប់ពេលវេលា គ្រប់ទីកន្លែង ជៀសឆ្ងាយពីជម្ងឺកាចសាហាវ៕

ការលើកពាន រដូវកាលទី៤ មកដល់យប់ថ្ងៃទី២៨ សីហា ២០២២ហើយមហាជន បាញ់ព្រួញ តិចម៉េងជាងគេ ខណៈថុល សុភិទិក៍វ៉ាប្រដេញមិនចាញ់គ្នា។ លីម តិចម៉េង ត្រូវគេប្រដូចណុប ប៉ាយ៉ារិទ្ឋ កាលនៅក្មេង។ ទាំងរូបរាង សំឡេង គឺចង់ប្រហែលណុប ប៉ាយ៉ារិទ្ឋ រហូតរៀមច្បង ប់ាយ៉ារិទ្ឋ ភ្ញាក់អោយតែឃើញតិចម៉េង មកច្រៀង ម្តងណាដូចដាស់អោយ នឹកគ្រប់រូបភាពពីអតីតកាល។ ធាតុពិតបើគិតពីគុណភាពសំឡេង តិចម៉េង សំឡេងធ្ងន់ល្អ។

LEAVE A REPLY

Please enter your comment!
Please enter your name here