ក្រុមការងាររឿង JAILBREAK ត្រលប់មកវិញហើយ។ អ្នកដឹកនាំរឿង Jimmy Henderson បានរួមដៃជាមួយនឹងតារា សម្តែងដ៏មានទេពកោសល្យ Dara Our, Tharoth Sam, Phang និង Ros Mony ជាលើកដំបូង បន្ទាប់ពីពួកគាត់បានចូលរួមសម្តែងជាមួយគ្នាម្តងហើយកាលពីឆ្នាំ ២០១៧។ KTV: KILLING TIME VIOLENTLY ជាប្រភេទរឿងបែបវាយប្រហារ លាយ​នឹងឈុតឆាកកំប្លែង ដែលនឹងមានវត្តមានរបស់ពួកគេចូលរួមសម្តែងនោះ គ្រោង​នឹង​ចាប់​ផ្ដើម​ថត​នៅ​ដើម​ខែ​កញ្ញា​នេះហើយ។ ភាពយន្ត​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​កម្ពុជា ​ក្នុង​ឆ្នាំ​២០២៣ ដោយ​គ្រោងនឹងចាក់ផ្សាយលើរោងភាពយន្តអន្តរជាតិថែមទៀតផង។

រឿងរ៉ាវដែលរៀបរាប់អំ​ពី Mak (Dara Our) ​បាន​ចេញពីធ្វើ​ការនៃ​ថ្ងៃ​ធ្វើការថ្ងៃដំបូង គាត់ក៏បានជួបនូវហេតុការណ៍ឈ្លោះប្រកែកគ្នារវាងក្រុមអ្នកលេងនៅក្នុងហាងខារ៉ាអូខេមួយកន្លែង។ Mak ក៏ត្រូវប្រើក្បាច់គុនដែលគាត់ធ្លាប់រៀនដែលយករួចខ្លួនចេញពីហេតុការណ៍នោះបាន នឹងត្រលប់ទៅផ្ទះវិញដើម្បីធ្វើខួបកំណើតអោយកូនប្រុសរបស់គាត់។
Phang សម្តែងជាតួអ្នករួមការងារដែលចូលចិត្តអួតក្អេងក្អាងរបស់ Mak តែគេចាប់ផ្តើមស្តាប់និងធ្វើតាមសម្តីរបស់ Mak នៅពេលដែលពួកគេរត់គេចពីពួកក្រុមអ្នកលេងរបស់ Vlad (សម្តែងដោយ Ros Mony) ។ Vlad មានកូនចៅដែលសម្តែងដោយ Tharoth Sam រួមជាមួយនឹងក្រុមគុនល្បុក្កតោរបស់កម្ពុជា ដែលសម្តែងនៅក្នុងឈុតឆាកវាយប្រហារស្ទើរតែទាំងអស់របស់ខ្សែភាពយន្ត។

Dara Our ក៏ជាអ្នកដឹកនាំរឿងមួយរូបនៅក្នុងភាពយន្ត KTV បែបវាយប្រហារមួយនេះផងដែរ បានរួមដៃគ្នាយ៉ាងជិតស្និទ្ធជាមួយ Henderson ក្នុងការសរសេរស្គ្រីបរឿង និងរៀបចំឈុតឆាកប្រយុទ្ធគ្នាដើម្បីផ្តល់នូវភាពជក់ចិត្តដិតអារម្មណ៍ដល់ទស្សនិកជន។ ការសហការលើកដំបូងរបស់ Dara និង Henderson ប្រមាណកាលពី៨ឆ្នាំមុននៅក្នុងភាពយន្ដរឿង ហនុមាន ដែលមាន Henderson ជាអ្នកដឹកនាំរឿង និងDara ជាតួសម្ដែង។ ចាប់ពីពេលនោះមក Henderson ក៏បានផលិតភាពយន្ត 3រឿងបន្តបន្ទាប់ជាមួយ Dara រួមជាមួយតារាសម្តែង Tharoth, Phang ព្រមទាំងតារាសម្តែងនិងតារាកំប្លែងជាច្រើនរូបទៀត។

អ្នក​គាំទ្រ​ច្បាស់ជាចាំមុខរបស់តារាសម្តែងជាច្រើនរូបនៅក្នុងខ្សែភាពយន្ត ដែលដឹកនាំសម្តែងដោយ Henderson។ ហើយនឹងមានវត្តមានតារាកំប្លែង ពែកមី និង នាយ ក្រូច ហើយក៏ជាសម្តែងរឿងលើកដំបូងរបស់ DJ ស្តី នៅក្នុងវិស័យភាពយន្តផងដែរ។ ភាពយន្តKTV ក៏នឹងណែនាំតារាសម្តែងចំណូលថ្មីមួយចំនួនដល់ទស្សនិកជនកម្ពុជាផងដែរ រួមទាំង Influencerដ៏ល្បីនៅទីក្រុងតូក្យូដូចជា Hinano Kurosaki ជាដើម។

Henderson ផលិតករភាពយន្តនេះ កំពុងធ្វើការសហការជាមួយនឹងអ្នកនិពន្ធ Kai Miller ដែលជាអ្នកនិពន្ធរឿង KTV ជាមួយ Henderson ក៏ជាអ្នកដឹកនាំកម្មវិធី action-fest 2018, THE PREY ផងដែរ។ សហការីសំខាន់ៗផ្សេងទៀត
ផលិតករ Kim Chanthang អ្នកដឹកនាំផ្នែករូបថត Run Sokheng និងអ្នកគ្រប់គ្រងផលិតកម្ម Borramey Yoath។ KTV ​ត្រូវបានសហការផលិតដោយ Chy Sila, Kenneth Ung, Si Mao និង Mey Ly ។

ខ្សែភាពយន្តនេះត្រូវបានចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Two Rivers International, M Pictures និង Hanuman Beverages។ Donfeng Cambodia, E-Gets, និង Ballantine’s ក៏មានចំណែកចូលរួមគាំទ្រចំពោះខ្សែភាពយន្តនេះផងដែរ។ ការចាត់ចែងការផលិតទូទៅដោយ K picture solution។

LEAVE A REPLY

Please enter your comment!
Please enter your name here