កាលពីថ្ងៃទី២ កញ្ញា ឆ្នាំ២០២២មុខនេះ លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន បានរៀបចំកម្មវិធីរាត្រីស្រមោលសរ គម្រប់ខួប 4ឆ្នាំរបស់ក្រុមហ៊ុនយ៉ាងធំដុំ នៅក្នុងភោជនីដ្ឋានទន្លេរបាសាក់2 ដោយមិនមែនចូលរួមតែថ្នាក់ដឹកនាំមកពីក្រុមហ៊ុនផ្សេងៗតែម្យ៉ាងនោះទេ តែក៏មានការចូលរួមពីតំណាងឆ្នើមៗប្រចាំក្រុមហ៊ុនផងដែរ ។ ក្នុងនោះក៏មានកម្មវិធីសំខាន់ជាច្រើនដូចជា: ការតែងតាំងបុគ្គលិកឆ្នើមធ្វើជានាយកប្រចាំតំបននីមួយៗ ពិធីចែករង្វាន់ដល់បុគ្គលិក ការផ្តល់ប្រាក់ភាគលាភ ចែកដីឡូតិ៍ដល់ក្រុមកាងារ និងកម្មវិធីផ្សេងៗទៀត។

លោកបានបញ្ជាក់ថា កាដែលធ្វើកម្មវិធីមួយនេះឡើងគឺដើម្បីលើកទឹកចឹត្តដល់បុគ្គលិកក្នុងឆ្នាំរយះពេល1ឆ្នាំដែលពួកគាត់ខំប្រឹងប្រែងធ្វើការជួយអោយក្រុមហ៊ុនមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ។លោកឧកញ៉ា យ៉ន សេងហាន បន្តទៀតថាដីឡូតិ៍លោកបានចែកជូនដល់បុគ្គលិករបស់ខ្លួនគឺមានទំហំ 5គុណ20 ថិតនៅផ្លូវ41 ដែលតម្លែចាប់ពីរ8000$ជាង រហូតដល់ 9000$ជាង។ទឹកប្រាប់ដែលលោកបានធ្វើការចែករង្វាន់ ចែកប្រាក់លាភ ចែកដីឡូតិ៍បើសរុបជាសាច់ប្រាក់ប្រមាណជាង20មឺនដុល្លាសហរដ្ឋអាមេរិក។

ក្នុងកម្មវីធីខួប4ឆ្នាំរបស់ក្រុមហ៊ុន ក៏មានកាបង្កើតកម្មវិធីសប្បាយជាមួយក្រុមកាងារ បុគ្គលិកដើម្បីបង្កើតអនុស្សាវរីយ៍ជាមួយគ្នា ហើយក៏មានកម្មវិធីប្រកួតដើរបង្ហាញម៉ូដផងដែរ ដោយបេក្ខជនគឺសុទ្ធសឹងជាបុគ្គលិក និង ក្រុមកាងារ របស់ក្រុមហ៊ុនទាំងអស់។ ហើយអ្វីដែលកាន់តែសរសើរបន្ថែមទៀតនោះគឺថា កម្មវិធីនេះរៀបចំយ៉ាងធំដុំ ដោយមានការចូលរួមពីអ្នកធំ អ្នកតូច អ្នកមានមុខមាត់ល្បីៗក្នងសង្គម ប៉ុន្តែយើងក្រឡេចមើលទៅក្នុងកម្មវិធីគឺមិនប្រើគ្រឿងស្រវឹង សូម្បីតែបន្តិច ហើយក៏នៅតែធ្វើអោយកម្មវិធីមួយនេះសប្បាយរីករាយរហូតដល់បញ្ចប់ពិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here