មានការផ្អើលតគ្នាថា ស្រីស្អាត រឿន ណាត ហាក់មានតម្រុយថា ប្រកួតប្រជែង បវរកញ្ញា ម្តងទៀតធ្វើអោយ ផ្អើលអស់ហ្វេនៗ អ្នកតាមដាន។ ចុងក្រោយបែរ ជាទទួលដំណឹងថា បវរកញ្ញារូបនេះចាកចេញ ទៅ ក្រៅប្រទេសដោយទៅយកពាន រង្វាន់នៅប្រទេសកូរ៉េទៅវិញ។

កញ្ញារឿនណាតMiss Universe Cambodia 2018អាចនឹងមិនមែនទៅប្រកួតលេីឆាកអន្ដរជាតិម្ដងទៀតនោះ ។តែគាត់អាចនឹងតំណាងអោយប្រទេសកម្ពុជាទៅចូលរួមទទួលពានរង្វាន់នៅក្នុងកម្មវិធីដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងកម្មវិធី Asia Model Festival 2022
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះជាកម្មវិធីប្រកួតតារាម៉ូដែលដ៏ធំមួយ និងការមានចូលរួមដោយតារាសម្ដែង, តារាបង្ហាញម៉ូត, បវរកញ្ញានិង តារា Kpop ល្បីផង។

ចំពោះព័ត៌មាន នេះបានធ្វើអោយ ហ្វេនស្រឡាញ់រឿន ណាត សារទរចំពោះអាយឌលខ្លួនមានសញ្ញាល្អ ចំឱកាសពិសេស។ គេមានតែរង់ចាំតាមដាន ហើយអ្វីដែលពិសេសនោះគឺ ពេលឡើងយកពាន ឈុតដែលគ្រងទាក់ទាញបែបណា។

LEAVE A REPLY

Please enter your comment!
Please enter your name here