រយៈពេលមិនក្រោម២ឆ្នាំឡើយ ដែលតារាចម្រៀង ខេន ដែលមហាជនស្គាល់ច្បាស់ដូចថ្ងៃថា មានសំឡេង ដូចលោក ខេម និង មានស្ទីលស្រដៀងគ្នា បាត់មុខពីវិថីសិល្បៈ។ ហេតុផលនៃការបាត់មុខនេះ មិនមែនដោយសារលោកផ្អាក ឬ ឈប់នោះទេ តែត្រូវបានគេអះអាងថា គឺស្ងាត់ទីផ្សារតែម្ដង។ យ៉ាងណាមិញ មានការបង្ហើបថា លោកបានត្រលប់មកកាន់កន្លែងច្រៀងដូចដើមវិញហើយ ដោយលោកបានច្រៀងប្រចាំអោយ Pup មួយកន្លែងនៅម្ដុំព្រះបរមរាជវាំង ហើយទឹកដមសំលេងកាន់តែពិរោះ និងលេចឮថា ត្រៀមបង្ហាញសមិទ្ធិផលធំមួយនោះផង។

គ្មានអ្នកណាមិនជក់ចិត្ត និង សរសើរពីស្ទីលច្រៀងរបស់ លោក ខេន នោះទេ ដោយសាតែលោកមានបច្ចេកទេសច្រៀងបានយ៉ាងពីរោះ ហើយស្ទើរតែដូចនឹងសំលេងរបស់ លោក ខេម ដែលជាតារាល្បីនៅក្នុងផលិតកម្ម Galaxy។ ចម្រៀងមួយបទៗ របស់ លោក ខេន ក្រៅពីដូចម្ចាស់ដើម នៅពេលលោកច្រៀងបទអ្នកផ្សេង ក៏មានសំលេងមួយបែបពីខេម ដែលស្ដាប់ហើយធ្វើអោយអ្នកគាំទ្រមិនសរសើរមុនបានផងដែរ។ ដូច្នេះហើយទើបហក់ចូលសិល្បៈតែរយៈពេលខ្លី តែអាចអោយតារាដែលសូម្បីតែមុខមាត់ក៏ចង់ច្រលំលោក ខេម រូបនេះ ហក់ចូលទីផ្សារ ហើយមានការងារឡើងច្រៀងជាហូរហែរនៅតាមកញ្ចក់ទូរទស្សន៍ និង កម្មវិធីប្រគំតន្ត្រីនានា។ យ៉ាងណាមិញដោយសារកូវីតជិត៣ឆ្នាំ បានធ្វើអោយទីផ្សារចម្រៀងរបស់លោក ត្រួវធ្លាក់ចុះ ដោយក្រៅពីគ្មានកន្លែងច្រៀង គឺលោកស្ទើរតែធ្លាក់ដក់សូន្យ និង ស្ទើរតែធ្វើអោយអ្នកខ្លះភ្លេចមុខផង ដោយសារតែក្រោយស្ងប់កូវីតអ្នកខ្លះក៏ស្មានថាលោកឈប់ច្រៀង ស្របពេលដែលបាត់ទំនាក់ទំនងផង ហើយមិនផ្ដល់ឱកាសការងារអោយលោក។

មានការបង្ហើបថា រយៈពេលបាត់បង់ការងារ គឺលោកប៉ះពាល់ផ្នែកជីវភាពដល់ថ្នាក់គ្មានលុយជួលផ្ទះគេនៅ និង ជួបការលំបាករាប់មិនអស់។ ដូច្នេះហើយទើបការបង្ហាញមុខរបស់លោកក្នុង Pup ដែលលោកបានច្រៀងជាថ្មីនៅម្ដុំក្រោយវាំង ហាក់ធ្វើអោយហ្វេនហ្វេនចាប់អារម្មណ៍ ដោយសារតែអ្នកខ្លះយល់ថា លោកបាត់យូរទៅហើយ តែក្រោយពេលត្រលប់មកវិញសំលេងនៅតែល្អមិនប្រែប្រួលផង។ លោកបានបង្ហើបប្រាប់ក្រុមការងារថា ក្រោយពេលមានកន្លែងច្រៀងដូចដើមវិញនេះ លោកនឹងចូលសិល្បៈអោយស៊ប់ដូចដើមវិញហើយ ដោយក្រៅពីត្រៀមផលិតបទផ្ទាល់ខ្លួន លោកក៏ត្រៀមបង្ហាញជំនួញមួយផងដែរ ក្រោមការជួយជ្រោមជ្រែងពីមនុស្សជាទីស្រលាញ់នេះ។ ជាមួយនឹងការបង្ហើបនេះ ធ្វើអិយមានការអបអរយ៉ាងខ្លាំងចំពោះតារាចម្រៀង ខេន ហើយក៏មានការរំពឹងថា នឹងមានផលិតករនឹងផ្ដល់ឱកាសអោយលោកឡើងឆាក និង មានមុខចេញច្រៀងក្នុងការប្រគំតន្ត្រីតូចធំ អោយខ្លាំងដូចមុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here