ថ្វីត្បិតតែឃើញ តារាសម្ដែង និង ជាពិធីរិនី កញ្ញា យ៉ាតាហ្វា ដែលមានឈ្មោះពិតថា គង់ យ៉ាតា ទទួលបានឱកាសច្រើននៅក្នុងមាគ៌ាសិល្បៈ តែគេមិនដែលនឹកស្មានទាល់តែសោះថា នាងមានរឿងនៅពីក្រោយខ្នងដល់ម្លឹង តែនៅតែអាចជម្នះបាន។ ហែលឆ្លងពីការមាក់ងាយ ការជាន់ពន្លិច និង រឿងរ៉ាវដ៏ច្រើន ក្នុងពេលប្រឡូកសិល្បៈ តារាស្រីដែលតស៊ូពីខេត្តកោះកុងរូបនេះ កាន់តែធ្វើអោយគេមើលឃើញពីតម្លៃនៃការតស៊ូ។
img src=”https://postnewscambodia.com/wp-content/uploads/2022/09/postnewscambodia.com-kh71.com-2022-09-05_16-52-46_154044.jpeg” alt=”” width=”663″ height=”1000″ class=”alignnone size-full wp-image-44069″ />
តារាសម្ដែង និង ជាពិធីការិនី កញ្ញា យ៉ាតាហ្វា ដែលអ្នកណាក៏ទទួលស្គាល់ថា ជាពិធីការិនីពោរពេញដោយវោហារស័ព្ទ បានរៀបរាប់ថា មុនពេលចូលប្រឡូកសិល្បៈ កញ្ញាគ្រាន់តែឃាអ្នកមកពីខេត្តកោះកុង ដែលឡើងមករៀននៅភ្នំពេញផង ហើយប្រឹងរកចំណូលពីការងារផង យ៉ាងលំបាកប៉ុណ្ណោះ។ ដោយសារតែការស្រលាញ់ផង កញ្ញាក៏បានចូលប្រឡូកសិល្បៈ ហើយនៅក្នុងដំណាក់ដំបូងនោះ ដោយសារតែនាងមិនសូវចេះរៀបចំខ្លួនផង និង មានមុខមាត់មិនសូវស្អាតខ្ញង់ផង ទើបធ្វើអោយអ្នកសិល្បៈដូចគ្នាច្រើនណាស់ មាក់ងាយ និង រិះគន់នាង។

យ៉ាតាហ្វា បានរៀបរាប់ពីការឈឺចាប់អោយអ្នកជុំវិញខ្លួនបានដឹងដដែលជាដដែលថា រាល់ពេលដែលគេឃើញនាងចូលសម្ដែង គឺនាងតែងតែឮជានិច្ចនូវពាក្យដៀលត្មិះ មិនស្អាតផង ចង់ក្លាយជាអ្នកសសម្ដែងដែរ មុខមាត់ចឹងចេះចង់ក្លាយជាអ្នកសិល្បៈដែរ ពោលគឺក្រៅពីពាក្យតិះដៀលចំៗ អ្នកទាំងនោះក៏រើសអើងនាង និង មិនសូវអោយតម្លៃចំពោះការប្រឡូកសិល្បៈរបស់នាងដែរ។ អ្វីដែលនាងចងចាំគឺក្រុមផលិតករខ្លះ គឺមិនចង់ទទួលនាងអោយសម្ដែងនោះ ហើយបើទទួលក៏អោយកម្រៃមិនសមរម្យដែរ តែនាងនៅតែមិនបាក់ទឹកចិត្ត ដោយនាងនៅតែពុះពារ ហើយនាងតែងតែទន្ទេញជាប់មាត់ជានិច្ចថាថ្ងៃណាមួយ គឺត្រូវតែអោយអ្នកមាក់ងាយនាងទាំងនោះ ទទួលយកសមត្ថភាពរបស់នាង។

មិនយូរប៉ុន្មាននាងក៏ចេះតែស្វែងយល់ពីជំនាញសម្ដែង និង ជំនាញអត្ថាធិប្បាយ ហើយតែងតែបង្ហាញនូវសមត្ថភាពទាំងនោះ រាល់ពេលទទួលបានឱកាសចូលប្រឡូកសិល្បៈជារឿយៗ។ ជាភ័ព្ទសំណាង ក្នុងពេលដែលនាងចូលរួមក្នុងកម្មវិធីមួយ ហើយMC របស់គេយឺតយ៉ាវមិនអាចដំណើរកម្មវិធីបាន ស្រាប់តែម្ចាស់កម្មវិធីក៏ស្នើអោយនាងជួយឡើងនិយាយ។ ផ្ដើមពូតួជំនួសក្នុងនាមជាពិធីរិនីនេះហើយ ដែលធ្វើអោយគេម្នាក់សរសើរថា នាងពូកែកាន់ក្បាលមេក្រូ ហើយបន្តបន្ទាប់មក ក៏ចេះតែមានគេទាក់ទងអោយធ្វើពិធីការិនីជាហូរហែរ រហូតអាចអោយនាងក្លាយខ្លួនជាពិធីការិនីអាជីព ហើយកាន់តែសំបូរទីផ្សារ និង កើនឡើងតម្លៃខ្លួន។ ជាមួយនឹងភាពជោគជ័យក្នុងអាជីពជាពិធីការិនី ស្ទើរតែរកពេលសម្រាកមិនបាននេះហើយ ដែលរុញអោយក្រុមផលិតករចង់បានជាតារាសម្ដែង ហើយថែមផ្ដល់ឱកាសអោយនាងបានសម្ដែងតួឯកក្នុងរឿងអប់រំ និង រឿងខ្លីជាច្រើនទៀតផង ដែលអាចអោយនាងជោគជ័យទន្ទឹមគ្នានឹងពិធីការិនី។

នាងក៏ជាតួអង្គសំខាន់មួយ ក្នុងបទសម្រាប់ភ្ជុំ របស់ផលិតផលិតកម្ម Galaxy ដែលត្រៀមចេះបង្ហោះក្នុងពេលខាងមុខផងដែរ។ រាល់ថ្ងៃនាងមិនគ្រាន់ជោគជ័យនឹងការងារទាំងពីរដែលបានរៀបរាប់ទេ តែនាងក៏បានវិវត្តន៍ខ្លួនក្លាយជាតារាចម្រៀង និង ជាអ្នកបង្ហាញម៉ូដ ដោយនាងយល់ថា អ្វីដែលនាងជោគជ័យ គឺបានកែប្រែពីការមាក់ងាយដែលថាអ្នកមិនស្អាត គឺមិនអាចដើរក្នុងវិថីសិល្បៈ ហើយអោយមនុស្សទូទៅដឹងថា សមត្ថភាពទើបជាអ្នកកំណត់គោលដៅពិតប្រាកដ ដោយមិនមែនពឹងតែសម្រស់តែម្យ៉ាងនោះឡើយ។ ទន្ទឹមនឹងការងារសិល្បៈឈានឡើង ដែលអាចអោយនាងកាន់តែមានជីវភាពល្អប្រសើរ យ៉ាតាហ្វា ក៏មានប្រាក់ចំណូលពីវិស័យអចលនទ្រព្យ និង ពីការងារផ្ទាល់ខ្លួនមួយផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here