ថ្វីត្បិតជាប់ឈ្មោះជាមេម៉ាយយេរៗអស់រយៈពេលយូយ៊ារមកហើយក្ដីប៉ុន្តែតារាសម្ដែងជើងចាស់អ្នកនាង សឿន ផានផាភួង នៅមិនទាន់បើកបេះដូងទទួលយកបុរសណាម្នាក់មកស្អំបេះដូងជាថ្មី ទោះបីជាធ្លាប់មានបុរសសង្ហារក្មេងចាស់ជាច្រើនមកលេបខាយឬខ្លះក៏ហ៊ានភ្ជាប់ចំណងស្នេហ៍តាមផ្លូវច្បាប់យ៉ាងណាក្ដីក៏តារាស្រីចិត្តរឹងរូបនេះនៅតែចាក់សោរបេះដូងមិនព្រមទទួលយកបុរសទាំងនោះឡើយ។ ប៉ុន្តែថ្មីៗនេះអ្នកនាងក៏បានបង្ហើបថានឹងមិនផ្អឹបបេះដូងឱ្យនៅទំនេរមួយជីវិតនោះឡើយប៉ុន្តែត្រូវរង់ចាំពេលវេលាយ៉ាងយូរ5ឆ្នាំទៅមុខទៀតទើបអ្នកនាងគិតគូររឿងគូរជីវិតម្ដងទៀតព្រោះចង់ឱ្យរឹងដៃរឹងជើងជាងនេះបន្តិច និងដើម្បីប្រើពេលវាលាស្វែងរកគូអនាគតណាម្នាក់ដែលប្រាកដប្រជាចូលក្នុងជីវិត។

ដោយសារធ្លាប់ពើបប្រទះនឹងស្នេហប្រេះឆាលើកទី១ ដោយបន្សល់ទុកនូវកូនប្រុសស្រីពីរនាក់ទើបធ្វើឱ្យតារាសម្ដែងរូបនេះខ្លាចរអារមិនហានហក់លោតទទួលយកស្នេហ៍ថ្មីភ្លាមៗ។ ដែលជាហេតុធ្វើឱ្យមហាជនមួយចំនួនងឿងឆ្ងល់ថាអ្នកនាងអាចនឹងលែងគិតគូររឿងស្នេហាម្ដងទៀតឡើយពីព្រោះដំបៅចាស់នៅមិនទាន់បានសះ ហើយក៏មានបន្ទុកកូនប្រុសស្រី2នាក់ដែលអ្នកនាងត្រូវសម្លឹងរកអនាគតឱ្យជាមុនសិនមុនពេលដែលអ្នកនាងស្វែងរកសេចក្ដីសុខផ្លូវចិត្តផ្ទាល់ខ្លួន។ ផា ភួង បានថ្លែងថារឿង រៀបការអាច៥ឆ្នាំទៀតឯណោះទើបគិត។ មូលហេតុចង់ចំណាយពេលមើល កូនចៅអោយបានធំធាត់ចេះគូខ្លួនឯង អោយបានច្រើនសិន។ រឿងផ្ទាល់ខ្លួនសុំ ទុកមួយឡែកសិន៥ឆ្នាំទៀតអ្នកណាមើលឃើញ ក៏មើលទៅអាស្រ័យលើគូ។ បើគេស្រឡាញ់ពិតចាស់បែបណា ក៏មិនអាចបំបាត់ក្តីស្មោះពិតបាន។

ក្រោយបែកបាក់ពីស្វាមីទៅអ្នកនាងបានពុះពារចិញ្ចឹមបីបាច់កូនយ៉ាងត្រដាបត្រដួសឱ្យធំធាត់មកទល់សព្វថ្ងៃដោយតារាសម្ដែងរូបនេះមានសម្ថភាពហាត់ពុតលត់ដំកូនៗឱ្យមានវាសនានិងអនាគតល្អ ពិសេសអាចដឹកដៃតម្រង់ផ្លូវកូនស្រីគឺកញ្ញា អាង សុជាតា ឱ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសង្គមសិល្បៈទាំងវ័យក្មេងតាមគន្លងរបស់អ្នកនាងមកទល់ពេលនេះគួរឱ្យសរសើរ។
បែបនេះហើយ ទើបនាង មិនពឹងលើកម្លាំង មនុស្សប្រុសជាគោល ដោយ អាចជួយខ្លួនឯងបាន។ អាចថាជាបុណ្យកុសល នាង ទើបសន្ទុៈការងារ សិល្បៈនាងហក់ឡើង ទើបបានថតរឿងជាបន្តបន្ទាប់ អាចមានប្រាក់ជួយផ្ទុកក្រុមគ្រួសារបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here