ដូចការគ្រោងទុក លីវ ជីលី មានភាពសោមនស្សជាខ្លាំងដែល បានខាងបវរកញ្ញាអន្តរជាតិរាជនីសម្រស់ នៅវៀតណាម បង្ហាញសាស្នើអោយមកចូលរួមប្រកួតព្រឹត្តិការណ៍ធំមួយ។ពេលនេះ. ស្រីស្អាតជីលី បានដល់ប្រទេសវៀតណាមដោយនាងបាន បង្ហាញភាពរំភើបបានសុទ្ឋតែនារីកំពូលសម្រស់រួមការងារ។

លីវ ជីលីបាន បង្ហាញសាថា រីករាយដែលបានរួមការងារជាមួយ Miss Grand Internationalនៅក្នុងថ្ងៃនេះ។ក្នុងនោះ មានទាំងបវរកញ្ញា ថៃ ឡាវ ភូមា។ ចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់មួយ ហើយមោទនភាពដែល ខាងកម្ពុជាយើងបានចូលរួម ក៍ដូចជាលើកមុខមាត់លើឆាកអន្តរជាតិមួយសំខាន់ដែរ។ ជីលី បានប្រែប្រួលសមត្ថភាពជាខ្លាំង ក្រោយពេលផ្ទេរមុដអោយនាងគ្រងតំណែង។ នាងបានធ្វើអោយប្រជាជន កម្ពុជា បានស្គាល់ច្បាស់បន្ទាប់ពីមានឱកាស ចូលថបលំដាប់ពេលអំឡុងប្រកួតយកស្នាដៃ នាប្រទេសថៃ។ ចាប់តាំងពីពេលនោះមកនាង ទទួលបានការងារជាច្រើន នៅក្នុងស្រុក។ឯសម្រស់វិញស្អាតលើសដើម រាយមន្តស្នេហ៍ទាក់ទាញតែម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here