ពិតណាស់កម្មវិធី ខេមបូឌាអាយឌល រដូវកាលទី៤ ផ្ទុះការគាំទ្រកក្រើកណាស់។ បិទបញ្ចប់ទៅ ច្រើនថ្ងៃ តែនៅតែមានការតាមដានពេញ បណ្តាញសង្គមរាល់សកម្មភាព របស់Top4 ទាំង៤។ ម្នាក់ៗពេញចិត្តពួកគេ ហើយបានដាក់ទិសចាប់គូ ដូចជាសង្សាដោយ ភិទិជាមួយ តិចម៉េង ពន្លឺជាមួយដាវី។ រូបភាពតារារះថ្មី២គូនេះ គេយកកាត់តទៅជារូបគូស្នេហ៍ផ្អែមល្ហែម។

តារាប្រុសទាំង៤រូបនេះ បានបង្ហាញខ្លួនក្នុងកម្មវិធីមួយជាលើកដំបូង ក្រោយបញ្ចប់ការប្រឡង។ នៅក្នុងអគារវឌ្ឍនៈ ជាការបើកកម្មវិធីប្រគំតន្ត្រី ជួបជុំហ្វេន ដែលស្រឡាញ់អ្នកទាំង៤។ មហាជន មកយ៉ាងណែនពីមុខឆាក អបអរអាយឌល ៤រូប។ ឯបុរសសង្ហាទាំង៤ បានបង្ហាញអារម្មណ៍រំភើប ព្រោះបានឃើញមាន អ្នកមកគាំទ្រច្រើនលើសលុប។ ពួកគេបានបើកកកាយ រឿងជាច្រើនពេលប្រលង។ អ្វីដែលសំខាន់ បុរសមានស្នេហ៍ភិទិ បានញោះ ពាក្យសំដី ដាក់លោកគ្រូពេទ្យពន្លឺថាអ្នកម្តាយៗ។នេះជាការលេងសើច ហើយមហាជនបានហ៊ោរពេញហ្នឹង។

កន្លង់ទាំង៤ ត្រូវបានហ្វេនៗចង់អោយ មានចម្រៀងច្រៀងរួមគ្នា ហើយក៍រំពឹងថាខាងផលិតកម្មនិងបន្តលើកស្ទួយអោយល្បី ព្រោះ៤រូបនេះរុញអោយ កម្មវិធីនេះល្បីល្បាញស្មានមិនដល់ឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here