ខុសពីមនុស្សភាគច្រើនយល់ថា នារីស្អាត ឆ្លាត ហើយពូកែរកលុយ គឺពិតជាមិនសូវអោយយតម្លៃស្វាមីឡើយ ជាពិសេសក្នុងពេលកូវីត ដែលអាជីវកម្មដីធ្លីរបស់លោក VJ Rathana ហាក់រាំងផង។ យ៉ាងណាក៏ដោយ ត្បិតតែមានកូនធំៗ និង បានរួមរស់ជាមួយគ្នាអស់ជាង៨ឆ្នាំក៏ពិតមែន តែអតីតពិធីករ លោក Vj Rathana អាចចាត់ទុកថា គឺស្វាមីមហាសំណាង ដោយសារតែភរិយាគោរពស្រលាញ់ និង អោយតម្លៃថាជាបុរសល្អ ដែលផ្ទុយពីការយល់ឃើញថា លោកមិនសូវរកជំណូលបានខ្លាំងបែបនឹង គឺពិតជាពិបាកទប់នោះ។ យោងតាមសំណេរ គឺភរិយារបស់លោក នៅតែស្រលាញ់ និងអោយតម្លៃចំពោះលោកគួរអោយសរសើរ។ សំណេរដែលភរិយាលោកបានបង្ហោះ នៅថ្ងៃខួបកំណើតរបស់លោក កាលពីថ្ងៃទី៩ ខែ៩ ឆ្នាំ២០២២ គឺបង្ហាញកាន់តែច្បាស់ថា ភរិយាតបស់ លោក VJ Rathana នៅតែចាត់ទុកថាលោកគឺជាគ្រាប់ពេជ្រ ដ៏មានតម្លៃ។ ភរិយារបស់លោក បានសរសេរបង្ហោះថា “រីករាយថ្ងៃខួបកំណើត Mr hubby ❤️🎂💐

ឆ្នាំនេះជាខួបកំណើតរបស់បងលើកទី8 ដែលមានវត្តមានអូនឆ្លងជាមួយបង ហើយក៏ជារៀងរហូតផងដែរ។ រស់ជាតិជីវិតគូរវាមិនដូចជីវិតsingleទេ តែវាបានបង្រៀនយើងអោយចេះយោគយល់ អធ្យាស្រ័យ អត់អោន នឹង លើកលែង។ មិនថាជីវិតយើងទៅជាបែបណា ក៏យើងមិនដែលចោលគ្នា ទោះមានពាក្យរិះគន់ រឺ ពែបជ្រាយពីអ្នកដទៃ យើងក៏នៅតែតស៊ូពុះពារបានមកដល់សព្វថ្ងៃ ។ ទទួលបានចំណងដៃកូនប្រុស3ដែលគួរអោយស្រលាញ់ ចូលមកបំពេញន័យជីវិតគ្រួសារយើងអោយពេញលេញ ទោះយើងមិនទាន់មានអ្វីៗគ្រប់យ៉ាងដូចគេ តែយើងក៏មិនបោះបង់ យើងនឹងស៊ូជាមួយគ្នាបន្តទៀត ។

ខួបកំណើតឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗ អូនគ្មានកាដូអ្វីពិសេសសំរាប់បងទេ មានតែពាក្យថាស្រលាញ់គ្មានថ្ងៃប្រែ អរគុណបងដែលបានដើរតួនាទីជប្តីល្អ ប៉ាល្អសំរាប់គ្រួសារដ៏តូចមួយនេះ។ ជូនពរបងជោគជ័យគ្រប់ការងារ ជាពិសេសជំនួញថ្មីៗរបស់យើងដំណើរការអោយកាន់តែរលូនទៅមុខ ជៀសផុសរាល់ឧបសគ្គទាំងឡាយទាំងពួង។

ស្រលាញ់អូន នឹង កូនអោយច្រើនៗ😆❤️”។ ជាមួយនឹងការជូនពរដ៏ចាក់ដោតនេះ មិនថាហ្វេនៗទេរំភើប សូម្បី លោក VJ រតនា ក៏Share ដោយអារម្មណ៍រំភើប និង ក្ដុកក្ដួលចំពោះសំណេរដ៏មានន័យរបស់ភរិយាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here