តារាសម្តែង អេមី ដែលបែកសាច់ព្រោះមាន ការងារច្រើនបុកចូលក្នុងការសម្តែង បានបង្ហាញនូវ ភាពរីករាយជាពន់ពេក ដោយសារបានក្លាយជាម្ចាស់សំអាងការ ទើបតែរំលេចឡើង ក្រោមពាក្យជូនពរជ័យពី ភ្ញៀវកិត្តិយស។ អេមី បានបោះទុនសហការ ជាមួយដៃ គូបើកសម្ពោធ សំអាងការមួយថ្មីឈ្មោះថា «MVហ្គោល»។ តាមដឹងអេមី និងលោក យ៉េន វី បោះទុនអស់៣មុឺនដុល្លារ ស្ទូចមុខរបរអោយកាន់តែត្រដែតឡើង។

អេមី បានលើកឡើងថា នេះជាបំណងមួយ ដែលនាងស្រឡាញ់ និងបានតាំងចិត្តធ្វើរហូតទាល់តែបានសម្រេច។ តារាដែលលេចមុខមាត់ច្រើន នៃបណ្តាខែ្សរឿងរបស់អិលឌី បានបន្តថានេះបទពិសោធន៍ថ្មីមួយ ដែលនាងកសាងបានហើយ និងហាត់រៀនពីរបរនេះអោយស្ទាត់ជំនាញ។ សំអាងការនេះ បានទទួលភ្ញៀវស្វាគមន៍បណ្តើរៗហើយពោលទទួល ១៥រោងដោយយើងមានកញ្ចប់ចាប់ពីជិត២ពាន់ដុល្លារ ដល់៥ពាន់រហូត៦ពាន់។ យើងមានអ្នកសំអាងប្រកបដោយបទពិសោធន៍ បម្រើអតិថិជន។

លោក យ៉េន វី ដែលស្ម័គ្រ សហការជាមួយ អេមី លើកឡើងថាដោយមានជំនាញ ១០ឆ្នាំជាង លោកមិនបារម្ភក្នុងការបើករបរនេះឡើយ។ លោកធ្លាប់ឆ្លងកាត់របរនេះ ឆ្អិនហើយក៍មានលក់រាយដុំ គ្រឿងផ្សេងៗក្នុងសំអាងការនេះ។ ទីតាំងយើងក្បែរស្ពានដែកស្ទឹងមានជ័យ។ បើបងប្អូនចង់បានសំអាងការ ស្អាតថ្មីមកខាងអឹមវីហ្គោលយើងមាន បម្រើជូនដោយមិនអោយខកចិត្តនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here