កាលពីថ្ងៃទី9 ខែកញ្ញា ឆ្នាំ2022 ណុប ដានេ សម្អាងការ ដែលគេស្គាល់ថាជាបងបង្កើតរបស់ពិធីការនី និង តារាសម្តែងល្បីឈ្មោះគឺកញ្ញា ណាក់ ស្រីណា និង ម្ចាស់ហាង សុផល កាត់ដេរ បានរួមគ្នាធ្វើកម្មវីធីយ៉ាងកក្រើក អ្នកសិល្បះតែម្តង នៅក្នុងសណ្ឋាគារផ្កាយ5  សូហ្វីតែល ភ្នំពេញ។ កញ្ញា ណាក់ ស្រីណា និយាយថាកម្មវិធីនេះគឺជាលើកទីមួយហើយដែលបងប្រុសរបស់ខួលទាំងពីរួមគ្នាធ្វើធំដុំបែបនេះ កញ្ញាបន្តទៀតថាភ្ញៀវដែលបានគ្រោងទុកគឺត្រឹមតែ30តុទេ តែអ្វីដែលនាង នឹកស្មានមិនដល់នោះគឺវត្តមានដែលបានចូលរួមរហូតដល់ទៅ50តុ។ ក្នុងកម្មវីធីនោះគេឃើញមានវត្តមានសិល្បៈករសិល្បៈការនី ជាច្រើនចូលរួមដែលសុទ្ធសឹងតែជាតារាល្បីឈ្មោះនៅលើបណ្តាញសង្គមតែម្តង ដោយរួមមានទាំងម្ចាស់ជំនួញល្បីៗក៏ចូលរួម។

អ្វីដែលគួរអោយកត់សម្គាស់ឃើញថាក្នុងកម្មវិធីមួយនេះ មានការបង្ហាញឈុតសម្លៀកបំពាក់ស្អាត់ៗ ដែលជាស្នាដៃថ្មីរបស់ ហាង សុផល កាត់ដេរ និង ណុប ដានេរ សម្អាងការផ្ទាល់គ្រប់ឈុតសម្លៀកបំពាក់ទាំងអស់គឺម្ចាស់ហាងខិតខំ សំអិតសំអាងយ៉ាងប្រណិត នៅពេលឃើញហើយធ្វើអោយអ្នកទស្សនាលាន់មាត់សរសើរជាខ្លាំង។ ហើយឈុតដែលត្រូវបង្ហញអោយភ្ញៀវកិត្តិយសចូលរួមក្នុងកម្មវីធីទស្សនានោះគឺត្រូវបានស្លៀកពាក់ដោយស្រីស្អាតជួរមុខលំដាប់ប្រទេស រិតតែធ្វើអោយឈុតទាំងអស់កាន់តែលេចធ្លោខ្លាំងឡើង។ ក្នុងនោះក៏មានវត្តមាន Miss grand cambodia 2022និង  Miss  supranatinal Cambodia ហើយនិងម៉ូដែលល្បីៗផ្សេងទៀត

LEAVE A REPLY

Please enter your comment!
Please enter your name here