កំពូលតារាចម្រៀងថៃ លោក Tik Shiro បានមកដល់ប្រទេសកម្ពុជាហើយ កាលពីថ្ងៃទី១០ កញ្ញា ឆ្នាំ២០២២ ដោយគេឃើញមានហ្វេនៗរបស់លោកជាច្រើនទៅទទួលដល់ព្រលាន។ ការមកដល់កម្ពុជាថ្ងៃនេះ គឺដើម្បីទៅសម្ដែងក្នុងក្លិបកម្សាន្តរបស់លោកឧកញ៉ា ស្រី ចាន់ថន ដែលទើបបើកសម្ពោធ ដែលមានយីហោ Jet’s Studio Club and Launge ដែលមានទីតាំងនៅលើផ្លូវទល់មុខ ធនាគារ ABA នៅជិតក្រុមហ៊ុនសែលកាត។ លោកនឹងសម្ដែងនៅក្នុងក្លិបនេះ នាយប់ថ្ងៃទី១០ កញ្ញា ឆ្នាំ២០២២ នេះ ដោយលោកនឹងសម្ដែងរហូតដល់ពាក់កណ្ដាលអាធ្រាតុ។ លោកមកសម្ដែងលើកនេះ គឺមកសម្ដែងក្នុងក្លិប Jet តែម្ដង ហើយលោកនឹងស្នាក់នៅនៅប្រទេសកម្ពុជា មួយថ្ងៃបន្ទាប់ រហូតដល់ថ្ងៃទី១២ ទើបត្រលប់ទៅវិញ។ យ៉ាងណាមិញលោកនៅមិនទាន់ ដឹងថា ការស្នាក់នៅមួយថ្ងៃក្រោយពីសម្ដែង តើលោកនឹងធ្វើអ្វីខ្លះនោះទេ តែលោកបញ្ជាក់ថា ចុះមកលើកនេះ គឺលោកនាំទាំងក្រុមរាំ និង ហ្វេនៗជាច្រើនមកគាំទ្រ។ ដូច្នេះហើយទើបលោករំពឹងថា ការសម្ដែងនាយប់នេះរបស់លោកនៅក្នុងក្លិប Jet’s Studio Club and Launge នឹងមានអ្នកគាំទ្រច្រើន ខណៈដែលហ្វេនៗថៃ ដែលរស់នៅកម្ពុជា ក៏នឹងមកចូលរួមទស្សនា។ ជាមួយនឹងវត្តមានរបស់លោក គេឃើញមានការជជែកគ្នាជាច្រើនពីការកក់កន្លែងសម្រាប់អង្គុយទស្សនាក្នុងក្លិបខាងលើ ដោយសារតែគេដឹងថា បើគ្មានការកក់តុជាមុន គឺពិតជាគ្មានកន្លែងអង្គុយទស្សនា។ ស្របពេលដែលការសម្ដែងរបស់លោកត្រូវចំថ្ងៃអាទិត្យផង ទើ រឹតតែត្រូវគេជឿថា នឹងណែនតាន់តាប់ ជាមួយនឹងការចូលកក់តាមផេក Jet’s Studio Club and Launge។

LEAVE A REPLY

Please enter your comment!
Please enter your name here