តេីអ្នកទាំងអស់គ្នាស្រលាញ់ឈុតមួយនេះដែររឺទេ ប៉ុន្មាន​% ។នេះជាសំណួរ ដែលបានចោទសួរឡើងរវាងហ្វេនៗ ដែលបានតាមដាន។ ការដាក់ឈុតតំណាងជាតិ យកទៅប្រកួតលើឆាកអន្តរជាតិសំខាន់ណាស់ ទាំងអត្ថន័យ ទាំងភាពច្នៃ ប្រឌិតនិង ការសម្តែងលើឆាករបស់បេក្ខនារី ដោយមិនត្រូវធ្វេសប្រហែសនោះទេ។

យ៉ាងណាមិញគេនៅ មិនទាន់ដឹងច្បាស់អំពី ដំណឹងប្រកាសជាផ្លូវការនោះទេ ដោយសារតែឃើញថា មានឈុតតំណាងជាតិខ្លះទៀត ល្អប្រហាក់ប្រហែលគ្នា ដែលត្រូវប្រជុំសម្រេច យកមតិរួមដើម្បិអោយមើលទៅត្រូវចិត្តគ្នា ។ គេនៅតែរំពឹងថា ឈុតតំណាងជាតិ របស់ចក្រវាឡកម្ពុជា និងចូលចំណោមគេចុះ ហើយទទួលបានការលើកសរសើរពីភ្នែកមហាជន។

ហង្ស ម៉ានីតា ចំណាយពេល៣អាទិត្យដើម្បីរៀនដើរបង្ហាញម៉ូដ នៅហ្វីលីពីនមើលឃើញពីទេពកោសល្យ ដ៍ល្អនិងមានដុងខ្ពស់ ម្ចាស់មកុដចក្រវាឡកម្ពុជា២០២២ហង្ស ម៉ានីតា ត្រូវបានបញ្ជូនបង្វឹកខ្លួននាប្រទេសហ្វីលីពីនដោយយកចិត្តទុកដាក់។ នាងបានហោះទៅកានប្រទេសហ្វីលីពីន ដើម្បីចំណេះជំនាញបន្តទៀតលើវិស័យតិចនិច ដើរកាច់រាងលើផ្នែកបវរកញ្ញា។ ម្យ៉ាងដឹងហើយថា ហ្វីលីពីនជាប្រទេសនាំមុខមួយ លើស្រីស្អាតដណ្តើមមកុដ ដែលពរពេញដោយអ្នកខ្លាំងៗហើយ ប្រទេសផ្សេងៗ ក៍ទទួលស្គាល់ច្រើនណាស់ដែរ។

បវរកញ្ញា កូនខ្មែរកាត់បារាំង បានទៅដល់ប្រទេសហ្វីលីពីនហើយ ដើម្បីអោយគ្រូជំនាញ បង្ហាត់ដើរម៉ូដនៅទីនោះបង្វឹកបន្ថែម។ នាងត្រូវបានមហាជនជឿជាក់ថា និងប្រឡងជាប់តំណែងថបណាមួយ មិនខានឆ្នាំ ២០២២នេះ ប្រសិនបើមានការបណ្តុះ ព្រមជាមួយការខិតខំរបស់នាង។ ម៉ានីតា បានត្រូវផ្តល់កិត្តិយសជាមួយកម្មវិធីប្រឡងធំមួយ បន្ទាប់បានមកដល់ដែនដីហ្វីលីពីន។ ស្រីស្អាតនេះនត្រូវបានស្វាគមន៍ ក្នុងកម្មវិធីប្រឡងបុរសឯកហ្វីលីពីន ថែមទាំងលើកកិត្តិយសនាងអោយដើរលើឆាកកម្រាលព្រំក្រហម អមជាមួយការចោមរោមថតពីបណ្តាអ្នកសារព័ត៌មាននៅទីនោះទៀតផង។

កញ្ញា Manita Hang _ហង្សម៉ានីតា Miss Universe Cambodia 2022បានទៅដល់ប្រទេស Philippines ប្រកបដោយសុវត្ថិភាពហេីយ។គួរបញ្ជាក់ផងដែរថា កញ្ញានឹងស្នាក់ប្រទេស Philippines ប្រហែលជា៣សប្ដាហ៍ ដោយកញ្ញានឹងមានការងារជាច្រេីនដែរត្រូវធ្វេីនៅទីនោះដូចជា Training Catwalk ,Q&A , ជាភ្ញៀវកិត្ដិយសក្នុងកម្មវិធីបវរកញ្ញាមួយនៅភីលីពីន , ទៅវាស់រាងដេីម្បីកាត់ Evening gown … បូករួមនិងការងារជាច្រេីនទៀតផងដែរ។

មុនឡើងយន្តហោះហង្ស ម៉ានីតា បានសន្យាថា ខិតខំធ្វើការងារអោយល្អ និងអរគុណគ្រូឯកទេសបាន ជួយជម្រុញសមត្ថភាពនាង។ នាងគ្មានពាក្យអ្វីក្រៅពីការជូនពរពីហ្វេនៗ ជាកម្លាំងចិត្តព្រោះនេះជាមុខមាត់រួមនៃជាតិកម្ពុជាលើឆាកអន្តេរជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here