កំពូលតារាចម្រៀងឱក សុគន្ឋកញ្ញាមកដល់ ស្រាប់តែ តារាស្រីរូបនេះ បានចេញមក បង្ហាញរឿងក្នុងចិត្ត រៀបរាប់ច្រើនចំពោះអនុស្សាវរីយ៍។អ្នកនាង បានធ្វើអោយមានការភ្ញាក់ផ្អើល នៅពេលបង្ហោះខ្លឹមសារអោយអ្នកគាំទ្របានដឹង។
តារាមានកូន១ នៅតែស្អាតរូបនេះ បានសរសេរ រៀបរាប់ថា «មនុស្សគ្រប់រូបមិនមាននរណាម្នាក់ មានជីវិតអមតៈ នោះទេដូច្នេះ ថ្ងៃនេះផងដែរ អូនសូមផ្ញើសំណេរមួយនេះ នៅលើ ផេកផ្លូវការរបស់អូន ដែលមានបងប្អូនជាសាក្សី 🤭 (តិចច្រឡំថាសារភាពស្នេហ៍អីទៅ)

រីករាយថ្ងៃកំណើត Daddy ឆលី ជា Hero របស់កូនៗ ហើយក៏ជា មនុស្សម្នាក់ដែលឈរពីក្រោយរឿងរ៉ាវជាច្រើន បញ្ហាការងារតូចធំ ចាត់ចែង មើលថែ ត្រួតត្រាយផ្លូវ គ្រប់គ្រងដឹកនាំ ក្រុមការងារផលិតចេញនូវសមទ្ធិផលជាច្រើន តែមិនបញ្ចេញមុខ ហើយមានមនុស្សភាគតិចណាស់ដែលដឹង។ នៅពីក្រោយខ្នងរឿងជោគជ័យ បុគ្គលល្បីល្បាញ និង រាល់សមទ្ធិផល ការងារតូចធំ ជាច្រើន គឺមាន ចំណែកបុរសម្នាក់នេះ។ បុរសម្នាក់នេះនៅពីក្រោយ រឿងរ៉ាវជោគជ័យជាច្រើន តែបុរសម្នាក់នេះ សាមញ្ញាបំផុត រឹងមាំ តែមិនរឹងរូស ស្តាប់ហេតុផល ផ្តល់ដំបូន្មាន និងយុត្តិធម៌ 😙។ គាត់ជាមនុស្សម្នាក់ ដែលមិនចូលចិត្ត ទាញចំណាប់អារម្មណ៍ ឬ បង្ហាញមុខអ្វីច្រើននោះទេ សុំតែសេចក្តីក្នុងក្រុមគ្រួសារគឺគ្រប់គ្រាន់សម្រាប់គាត់ហើយ ប៉ុន្តែបុរសម្នាក់នេះតែងតែនៅក្បែរ នឹងចាំដាស់តឿន គ្រប់ពេល នឹងមានរឿងជាច្រើនដែលខ្ញុំផ្ទាល់បានរៀនពីគាត់។ បុរសម្នាក់នេះជាចំណែកមួយដែលធ្វើឲ្យខ្ញុំរឹងមាំ តស៊ូនឹងរឿងជាច្រើនរហូតមកដល់សព្វថ្ងៃនេះ ។ អរគុណDaddy ឆលីសម្រាប់គ្រប់យ៉ាង សូមឲ្យបងសុខភាពល្អ ការងារប្រកបដោយភាពជោគជ័យ
សម្រេចរាល់សេចក្តីប្រាថ្នា(ដើរលេងជុំវិញពិភពលោកជាមួយអូននិងកូន) យកលុយឲ្យអូនទុកឲ្យច្រើនផង ។

Mommy សូមស្វីតបន្តិចហើយ សូមបងប្អូនកុំប្រកាន់អី សូមផ្ញើសំណេរនេះ ទុកជាអនុស្សាវរី៍យពេលចាស់ទៅ »។បើតាមការអោយដឹង កញ្ញាអាចចាប់ផ្តើមគិតគូយកកូនទី២ មួយទៀតដើម្បីបំពេញបំណង ទាំងនាង និងស្វាមីក៍ព្រោះតែចង់បន្ថែមសេចក្តីសុខក្នុងគ្រួសារ។

LEAVE A REPLY

Please enter your comment!
Please enter your name here