អ្នកនាង វី ឌីណា ដែលជាកូនច្បងរបស់ លោក ហួរ ឡាវី បានចាប់យករបរផ្នែកអ្នកឯកទេស រក្សាសម្រស់ដោយមើលទៅ មានជំនាញម្ចាស់លាស់តែម្តង។ អ្នកនាងពេលនេះបានក្លាយជាម្ចាស់មជ្ឈមណ្ឌលរក្សាសម្រស់ម៉ាស្ទ័រឃែរ ដោយចាប់ដៃគូជាមួយលោក ឈុន បុរីសហការគ្នា។ អ្នកនាង ឌីណា ដែលបានស្វាមីជាគ្រូពេទ្យ បាន បង្កើតសញ្ញាល្អមួយទៀតគឺបង្កើតមជ្ឈមណ្ឌលម៉ាស្ទ័រឃែរ សាខាថ្មីស្ថិតនៅខេត្តកំពង់ចាម។

សាខានាខេត្តមួយនេះ ទើបបើកសម្ពោធឡើងនាថ្ងៃទី៩ កញ្ញា ឆ្នាំ២០២២ ដោយប្រកាសកាត់ខ្សែបូរវេលាម៉ោង ៩ព្រឹក ដោយកំណត់យកម៉ោងហុងស៊ុយរកសុី។សាខានេះ អ្នកនាង បានចាប់ដៃគូជាមួយ អ្នកស្រី បុន ពេជ្រម៉ារីតាម្ចាស់សាខានៅកំពង់ចាម។ លោកហួរ ឡាវី និង កញ្ញា ឌីណែត មានទឹកមុខរីករាយពេលឃើញ កូននិងបងកាន់តែចាក់គ្រឹះរឹងមាំលើ ជំនាញថែសម្រស់ឬកែសម្ពស្ស។ទាំងលោក និងឌីណែតបានបន្តជូនពរ អោយសាខាថ្មីនៅកំពង់ចាមមានការគាំទ្រ។

អ្នកនាង វី ឌីណា ដែលបានសហការជាមួយដៃគូថ្មីម្នាក់ទៀតគឺអ្នកស្រី បុន ពេជ្រម៉ារីតា បានបង្ហាញការយល់ឃើញថា អ្នកនាង មានភាពពេញចិត្តដែលបាន ឃើញដៃគូគាត់មានការគិតឃើញ ហើយបង្កើតទីតាំងថ្មី តម្រូវចិត្តអ្នកនៅទីនេះ និងខេត្តជិតៗគ្នា។ មិនខុសពី ក្រុងភ្នំពេញនោះទេ ម៉ាស្ទ័រឃែរ សាខាកំពង់ចាម មានឧបករណ៍ថ្មីៗ ទាន់សម័យ ត្រូវតាមបច្ចេកវិទ្យាមិនអោយលោកអ្នក បារម្ភ ហើយមានសុទ្ឋតែអ្នកជំនាញឯកទេសសម្ជស្សនីមួយៗច្បាស់លាស់ ព្រមទាំង បទពិសោធន៍យូរឆ្នាំ ចាំផ្តល់ភាពស្រស់ស្អាត គួរជាទីទុកចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here