ខុសពីម្ចាស់ខួបទាំងឡាយ ដែលតែងតែបង្ហាញសកម្មភាពធ្វើអោយខ្លួនឯងរីករាយ ដោយសូម្បីតែបង្ហោះនៅលើបណ្ដាញសង្គមក៏រីករាយ តែសម្រាប់អ្នកនាង ប៉េងប៉ោង បែរជាបង្ហាញពីការសង្វេគចិត្ត ក្នុងពេលអ្នកលេងបណ្ដាញសង្គមភាគច្រើន បង្ហោះសារជូនពរ។ អ្នកនាង កាន់តែសង្វេគចិត្តទៅទៀត នៅពេលថ្ងៃ១៣ ខែកញ្ញា ឆ្នាំនេះ ត្រូវចំរដូវកាន់បិណ្ឌ ដែលកាន់តែធ្វើអោយអ្នកនាងនឹករលឹកដល់លោកឪពុក គឺអតីតតារាកំប្លែង នាយវីតាមីនសេ។ ថ្វីត្បិតតែឪពុកអ្នកនាងទទួលមរណភាពជិត៥ឆ្នាំទៅហើយ ប៉ុន្តែគេឃើញអ្នកនាងបង្ហោះញឹកញាប់ណាស់ ពីការមិនដាច់អាល័យ ដោយអ្នកនាងក្រៅពី Share ក៏បង្ហោះយ៉ាងចាក់ដោតជារឿយៗ សំដៅទៅកាន់ឪពុក ដែលហាក់ដូចជាលោកឪពុករបស់អ្នកនាង ទើបតែចែកឋានទៅថ្មីៗ។ ក្នុងថ្ងៃខួបកំណើត អ្នកនាងបានបង្ហោះអោយមហាជនមើលឃើញពីទឹកចិត្តដែលនៅតែស្រលាញ់ចំពោះលោកឪពុកថា “🎂អរគុណលោកពុកអ្នកម៉ែ ដែលផ្ដល់កំណើតដល់កូនស្រីម្នាក់នេះ🎂១៣/០៩/២០២២🎂កំលាំងចិត្តរបស់កូនអើយចង់អោបលោកពុកម្ដងទៀតខ្លាំងណាស់😔បើជាតិមុខមានមែនកូនស្រីម្នាក់នេះ សុំធ្វើជាកូនលោកពុកគ្រប់ជាតិ👪❤️សែនស្រលាញ់គ្រួសារតូចមួយនេះណាស់ I love you my family❤️❤️🎂🎂🥰គិតល្អ🥰ធ្វើល្អ🥰សាងល្អ🥰ដាំពូជស្មោះត្រង់កូននឹងជួបតែមនុស្សល្អៗ កូនស្រីពុក❤️🎂🙏❤️”។ ឃ្លាដែលអ្នកនាងដាក់ក្នុងសំណេរចុងក្រោយនេះ គឺជាពាក្យសម្ដីដែលនាយវីតាមីនសេ តែងតែទូន្មានអ្នកនាង កាលពីពេលលោកនៅមានជីវិតនោះផង ទើបគេនៅតែមើលឃើញថា អ្នកនាង គឺនៅតែស្រលាញ់ និង ចងចាំគ្រប់ទង្វើរបស់ឪពុក បើទោះជាឪពុករបស់អ្នកនាង ចែកឋានយូរឆ្នាំមកហើយ។ អ្នកនាងក៏បានប្រកាសថា ខួបកំណើតឆ្នាំនេះ សុំត្រឹមតែនឹករលឹកដល់ឪពុក ហើយមានអារម្មណ៍ល្អៗ ក្រោយពីនឹកដល់ឪពុក គឺអ្នកនាងអស់ចិត្តហើយ គឺអ្នកនាងមិនត្រូវការធ្វើខួបរំខានអ្នកសិល្បៈ ឬ ចង់បានកាដូណាមួយនោះទេ។ ក្នុងនោះអ្នកនាងក៏មិនភ្លេចសុំអោយលោកឪពុកជួយអោយអ្នកនាងមានសុមង្គលនៅក្នុងជីវិតអាពាហ៍ពិពាហ៍ ដូចរាល់ថ្ងៃជារៀងរហូតផងដែរ បន្ទាប់ពីអ្នកនាងតែងតែចាត់ទុកថា ស្វាមី គឺជាមនុស្សសំខាន់ម្នាក់ បន្ទាប់ពីអ្នកមានគុណ។

LEAVE A REPLY

Please enter your comment!
Please enter your name here