កាលពីថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២២ លោក Marlin Ramsey Chan (ម៉ាលីន រ៉េមស៊ី ចាន់) ដែលជាកូនខ្មែររស់នៅលើទឹកដីសហរដ្ឋអាមេរិក និង ជាអ្នកធ្វើវីដេអូយូធូបដ៏ល្បីនៅលើបណ្ដាញសង្គម បានបង្ហាញខ្លួននៅប្រទេសកម្ពុជា ដោយលោកបានចុះមកធ្វើបឺហ្គឺ ដោយផ្ទាល់ដៃចែកជូនដល់ហ្វេនហ្វេននោះផង។ ការបង្ហាញខ្លួនរបស់លោក គឺបានធ្វើឡើងនៅផ្សារទំនើប ជីបម៉ុង ២៧១ ក្នុងពិធីបើកសម្ពោធហាង Staks Burger ដែលជាបឺហ្គឺដែលផ្សំគ្រឿងដូចគ្នារសជាតិបឺហ្គឺដ៏ឆ្ងាញ់ និង ល្បីមួយរបស់អាមេរិក។

លោក Marlin Ramsey Chan ដែលមានឪពុក និង ម្ដាយជាជនជាតិខ្មែរ ហើយកើតនៅលើទឹកដីអាមេរិក បានលើកឡើងថា លោកគឺជាកូនខ្មែរសុទ្ធសាធ ដោយឪពុកម្ដាយរបស់លោកបានឡើងទៅរស់នៅទីនោះ នៅក្នុងសម័យសង្គ្រាម។ មូលហេតុដែលលោកបានក្លាយជា Youtuber ដ៏ល្បីដូចពេលនេះ គឺបន្ទាប់ពីលោកចូលចិត្តផលិតវីដេអូ ជាពិសេសវីដេអូបង្ហាញពីការធ្វើម្ហូប ហើយក៏មានអ្នកគាំទ្រចូលចិត្តទស្សនានៅទូទាំងពិភពលោក។ លោកក៏ក្លាយជាអ្នករកចំណូលម្នាក់បានយ៉ាងខ្ពស់ពីយូធូបនេះផងដែរ ដោយក្នុងមួយឆ្នាំៗ លោកអាចរកចំណូលបានរហូតដល់ខ្ទង់លានដុល្លារ។ មកទល់ពេលនេះ លោកផលិតវីដេអូយូធូបបានប្រមាណជា១០ឆ្នាំហើយ ដោយមានអ្នក Subscribe ប្រមាណជាង 3.3 M។ ជាមួយនឹងចំណូលចិត្តញាំបឺហ្គឺ និង ចូលចិត្តធ្វើម្ហូបផង លោកក៏ស្វែងយល់ និង រៀនធ្វើបឺហ្គឺពីម៉ាកយីហោដ៏ល្បីមួយនៅអាមេរិក រហូតចេះស្ទាត់។

ស្របពេលលោកក៏បានចុះមកលេងស្រុកខ្មែរ ហើយមានការបបួលបណ្ដាក់ទុនផង ក៏សម្រេចចិត្តចុះមកបើកហាង Staks Burger នៅផ្សារជីបម៉ុងផ្លូវ២៧១តែម្ដង ដោយលោកគឺជាផលិតរូបមន្ត និង ផ្សំគ្រឿងតែម្ដង តែធានាថាមានរសជាតិឆ្ងាញ់ដូចគ្នានឹងបឺហ្គឺល្បីឈ្មោះមួយនៅអាមេរិក។ ក្រោយបង្កើតមុខរបរនេះ លោកនឹងឡើងចុះស្រុកខ្មែរញឹកញាប់ តែលោកក៏នៅបន្តផលិតវីដេអូយូធូបអោយកាន់តែល្អដើម្បីអ្នកគាំទ្រផងដែរ។ លោកថាសប្បាយចិត្ត ដែលថ្ងៃបើកហាង គឺមានកូនខ្មែរជាច្រើនស្គាល់លោក ហើយបានសុំលោកថតរូបជាមួយ នឹងសរសើរថាលោកគឺជា Youtuber ដែលពួកគេចង់ជួប។ លោកក៏នឹងនៅប្រចាំការធ្វើបឺហ្គឺដោយផ្ទាល់ដៃនៅហាង ដើម្បីអោយហ្វេនហ្វេនបានមកថតរូបជាមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here