ប្រិយមិត្តអ្នកនិយមតាមដានជីវិតឯកជនរបស់ ហង្ស ម៉ានីតា គឺថាមានការនឹកស្មានមិនដល់សោះតែម្តង នូវពេលដឹងថា រាជនីមកុដដ៍ស្រស់ស្អាត របស់កម្ពុជានេះ ប្រើប្រាស់របស់បែបធម្មតាមិនសម្ភារៈនិយម។ គេឯងក៍កើតឆ្ងល់ហើយស្មានមិនដល់តែម្តង។យ៉ាងណានេះជាចំណូលចិត្តរបស់នាងក្នុងនាមជាម្ចាស់កម្មសិទ្ឋិ។
Manita Miss Universe Cambodia 2022 ពិតជាមោទនភាពដែលមានគាត់ជាបវរកញ្ញាតំណាងឲ្យចក្រវាឡនៅឆ្នាំ2022នេះទាំង ( ចំណេះដឹង សម្រស់ ភាពក្លាហ៊ាន ភាពស្វាហាប់ រហ័សរហួន Humble និង រួសរាយ) មកជាកញ្ចប់ចង់បានម៉ិចទៀត Universe ។

បវរកញ្ញា កូនខ្មែរកាត់បារាំង បានទៅដល់ប្រទេសហ្វីលីពីនហើយ ដើម្បីអោយគ្រូជំនាញ បង្ហាត់ដើរម៉ូដនៅទីនោះបង្វឹកបន្ថែម។ នាងត្រូវបានមហាជនជឿជាក់ថា និងប្រឡងជាប់តំណែងថបណាមួយ មិនខានឆ្នាំ ២០២២នេះ ប្រសិនបើមានការបណ្តុះ ព្រមជាមួយការខិតខំរបស់នាង។ ម៉ានីតា បានត្រូវផ្តល់កិត្តិយសជាមួយកម្មវិធីប្រឡងធំមួយ បន្ទាប់បានមកដល់ដែនដីហ្វីលីពីន។ ស្រីស្អាតនេះនត្រូវបានស្វាគមន៍ ក្នុងកម្មវិធីប្រឡងបុរសឯកហ្វីលីពីន ថែមទាំងលើកកិត្តិយសនាងអោយដើរលើឆាកកម្រាលព្រំក្រហម អមជាមួយការចោមរោមថតពីបណ្តាអ្នកសារព័ត៌មាននៅទីនោះទៀតផង។

កញ្ញា Manita Hang _ហង្សម៉ានីតា Miss Universe Cambodia 2022បានទៅដល់ប្រទេស Philippines ប្រកបដោយសុវត្ថិភាពហេីយ។គួរបញ្ជាក់ផងដែរថា កញ្ញានឹងស្នាក់ប្រទេស Philippines ប្រហែលជា៣សប្ដាហ៍ ដោយកញ្ញានឹងមានការងារជាច្រេីនដែរត្រូវធ្វេីនៅទីនោះដូចជា Training Catwalk ,Q&A , ជាភ្ញៀវកិត្ដិយសក្នុងកម្មវិធីបវរកញ្ញាមួយនៅភីលីពីន , ទៅវាស់រាងដេីម្បីកាត់ Evening gown … បូករួមនិងការងារជាច្រេីនទៀតផងដែរ។

មុនឡើងយន្តហោះហង្ស ម៉ានីតា បានសន្យាថា ខិតខំធ្វើការងារអោយល្អ និងអរគុណគ្រូឯកទេសបាន ជួយជម្រុញសមត្ថភាពនាង។ នាងគ្មានពាក្យអ្វីក្រៅពីការជូនពរពីហ្វេនៗ ជាកម្លាំងចិត្តព្រោះនេះជាមុខមាត់រួមនៃជាតិកម្ពុជាលើឆាកអន្តេរជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here