ដ្បិតតែនៅឆ្ងាយប្អូនបណ្តូលចិត្ត មែនតែខាត់ សុឃីម និង ម្តាយ ព្រមទាំងប្អូនស្រីវងក៍មិនសប្បាយចិត្តដែរ ពេលអាការៈជំងឺនៅមិនទាន់ស្បើយ។មហាជននៅតែបន់ស្រន់អោយ តារាកំប្លែងមួយនេះបានជាតបតាមបំណងដែលចង់បាន។

អ្នកនាង ខាត់ សុឃីម បានថ្លែងសារពីទឹកដីអាមេរិកទីដែលនាងកំពុងស្នាក់នៅលំហែកំសាន្ត ដោយស្នើសុំជំនួយឈាមពីសប្បុរសជននានា ដើម្បីជួយដល់ប្អូនប្រុសលោក ខាត់ ចំរើន ដែលកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។ខាត់ សុឃីម បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកថា ប្អូនខ្ញុំ ខាត់ ចំរើន ត្រូវការ ឈាម ៧ប្លោក មានបងប្អូនណា ចិត្តបុណ្យសូមជួយផ្ដល់ឈាមជូនប្អូនខាត់ ចំរើន ផងបានទេ សូមបងប្អូនមេត្តាជួយប្អូនខ្ញុំផង ដោយក្ដីគោរពនឹងអំពាវនាវ នេះជាលេខគាត់012534444/069342223។
ក្រោយពីការបង្ហោះខាងលើពីអ្នកនាង ខាត់ សុឃីម នាពេលនេះបានធ្វើអោយមិត្តភក្តិទាំងក្នុង និងក្រៅសិល្បះបង្ហាញក្តីអាណិតអាសូរ ខណះពេលមានអ្នកខ្លះក៏បានស្ម័គ្រចិត្តផ្តល់ឈាមផងដែរ។
ខាត់ ចំរើន តារា​កំប្លែង និង​ជា​អ្នក​ច្រៀង​តាម​ពិធីមង្គលការ និង​ពិធីកាត់សក់ បាន​ទម្លាយ​ឱ្យ​ដឹង​ថា រូប​លោក​កំពុង​តែ​មាន​ជំងឺ «​រលាក​ថ្លើម​» ដែល​ទាមទារ​អោយ​លោក​ត្រូវការ​ព្យាបាល​ជា​ចាំបាច់​។

LEAVE A REPLY

Please enter your comment!
Please enter your name here