មានការចាប់អារម្មណ៍ ជាថ្មីទៀតហើយ ដោយសារតែអតីត ម្ចាស់មកុដបវរកញ្ញាចក្រវាឡកម្ពុជា២០២១ ងិន ម៉ារ៉ាឌី បញ្ជាក់ថា នាងត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រងឈុត កូនក្រមុំ។ នេះជាដំណឹងត្រេកអរមួយ ដែលនាងចង់បានហើយ មហាជនក៍សម្តែងការត្រេកអរពេលនាង សម្រេចរកឃើញគូ។

ងិន ម៉ារ៉ាឌី បានសម្រេចចិត្តកែខ្ទង់ច្រមុះអោយខ្ពស់ជាងមុន ដោយមើលទៅនាងប្លែកស្អាតខុសពីមុន។ គេដឹងថាម៉ារ៉ាឌី បាន ប្រគល់បេះដូងអោយទៅ បុរសសង្ហាម្នាក់ ដែលស្គាល់គ្នា មុនពេលនាងចូលរួមប្រកួត។ ម៉ារ៉ាឌីលើកឡើងថាយើង បានសម្រេចចិត្តចាប់ដៃគ្នាចូលរោងការ នាឆ្នាំក្រោយ។ មូលហេតុដោយសារតែ ការយល់ចិត្តគ្នាគឺមានច្រើនឡើងៗ។ ម្យ៉ាងចាស់ទុំទាំងសងខាងក៍ ស្គាល់រាប់អានគ្នាទើបនាង មិនអាចពន្យាពេលទៀតបាន។ មង្គលការនាង បានត្រៀមរួចរាល់ដោយ និងអញ្ជើញមិត្តភក្តិស្គាល់គ្នា និងអ្នកសិល្បៈ ។ក្នុងនោះក៍ អញ្ជើញបណ្តាខាងសារព័ត៌មាន ចូលរួមផ្តិតរូបភាព ដោយសេរី ដើម្បីចែកចាយដល់បណ្តាហ្វេនៗ ដែលគាំទ្រនាងរហូតមក។ យ៉ាងណា ម៉ារ៉ាឌី មិនទាន់បង្ហើបថា ក្រោយរៀបការនាង បន្តការងារសិល្បៈតទៀតឬបិទបញ្ចប់ ដើម្បីងាកមកសាងអនាគតថ្មីជាមួយម្ចាស់បេះដូង។

LEAVE A REPLY

Please enter your comment!
Please enter your name here