ខណៈដែលគេយល់ថា អំឡុងភ្ជុំធំមនុស្សនឹងចេញទៅខេត្តភាគច្រើន តែផលិតកម្មLD យល់ថា អំឡុងពេលឈប់សម្រាកនោះហើយ ដែលអ្នកភ្នំពេញអផ្សុក ហើយនឹងជ្រើសដើរកម្សាន្តតាមផ្សារទំនើបជាជំនួស ពិសេសអ្នកខេត្តដែលមានរោងកុនដូចជានៅសៀមរាប និង ខេត្តព្រះសីហនុជាដើម។ ជាមួយនឹងការរំពឹងនេះហើយ ដែលផលិតកម្ម LD Picture បានបញ្ចេញភាពយន្តលោក ប្តីវគ្គ2 របស់ខ្លួនហើយ កាលពីថ្ងៃទី២0 ខែ កញ្ញា ឆ្នាំ២០២២ ដោយបានបើកសម្ពោធបង្អួតភាពយន្តរបស់ខ្លួន យ៉ាងអធឹកអធមក្រោមវត្តមានតារាសិល្បៈ និង បុគ្គលជាអ្នកមានមុខមាត់ចូលរួម។ ភាពយន្តនេះ ប្រកាសចាក់បញ្ចាំងគ្រប់រោងកុនទាំងអស់ ចាប់ពីថ្ងៃទី២២ ខែកញ្ញា តទៅ គឺស្វាគមន៍បុណ្យភ្ជុំតែម្ដង។ ជាមួយនឹងសាច់រឿងកំប្លែងសើចពីដើមដល់ចប់ អមដោយឈុតឆាកបង្កប់ការអប់រំពីការផិតក្បត់ និង លោភលន់ ធ្វើអោយផលិតករយល់ថានឹងកើបលុយមិនពិបាក ដោយសារតែសាច់រឿងថ្មីនេះ គឺល្អមើលខ្លាំង។

នាយ ពាក់មី ជាអ្នកដឹកនាំសម្តែង ហើយក៏ជាតួអង្គដ៏សំខាន់ក្នុងរឿងនេះ បានបង្ហាញនូវក្ដីរំពឹងខ្ពស់យ៉ាងខ្លាំង បន្ទាប់ពីមើលឃើញពីសន្ទុះចាប់អារម្មណ៍ចំពោះភាពយន្ត លោកប្តី វគ្គ2 របស់ខ្លួនមួយនេះ។ លោកថា ការផលិតភាពយន្តមួយនេះឡើង មិនមែនត្រឹមតែបង្កើតសាច់រឿងកំប្លែងអោយសើចតែប៉ុណ្ណឹងទេ ប៉ន្តែបានបង្កប់នូវការអប់រំជាច្រើនរវាងជីវិតគ្រួសារមួយ អោយចេះគិតមុននិង ធ្វើអីមួយ បើយើងគិតតែអារម្មណ៍មួយឆាវ វានិង ធ្វើអោយយើងស្តាយក្រោយ។ លោកថា ភាពយន្តនេះដាក់បញ្ចាំងជិតថ្ងៃបុណ្យភ្ជុំបិណ្ឌក៏ពិតមែន តែលោកមានសង្ឃឹមយ៉ាងមុតមាំថា ភាពយន្ត”លោកប្តីវគ្គ2″ នឹងទទួលបានការគាំទ្រខ្លាំងពីហ្វែនៗ ដោយផ្អែកថា ផលិតកម្ម LD Pictureក៏តែងផលិតរឿងធ្វើអោយមហាជនមានទំនុកចិត្ត ស្ទើរតែគ្រប់ស្នាដៃផង។ ភាពយន្តនេះ នឹងត្រូវបានចាត់ទុកថា គឺជាស្នាដៃធំមួយទៀតរបស់ផលិតកម្ម បន្ទាប់ពីជោគជ័យកាលពីរឿង”លោកប្តីវគ្គ1″។លោកបន្តថា រឿងលោកប្តីវគ្គ2 នេះក្នុងអំឡុងពេលថត ទោះបីជារង់ផល់ប៉ះពាល់ដោសារជម្ងឺកូវិត 19 មករំខាន់ក៏ដោយ តែលោក និងក្រុមកាងារនៅតែថតបញ្ចប់រឿងមួយនេះបានយ៉ាងល្អ ។ លោកកាន់តែរំភើបនៅពេលពិធីសម្ពោធភាពយន្តមួយនេះ មានការចូលរួមយ៉ាងកុះករ ដែលបង្ហាញថា ក្រៅពីហ្វេន គឺតារាសិល្បៈ និង ភ្ញៀវកិត្តិយស ក៏ចាប់អារម្មណ៍ខ្លាំងនូវស្នាដៃមួយនេះ។ ផលិតកម្មក៏នឹងគម្រោងផលិតស្នាដៃ អោយកាន់តែល្អនាពេលបន្តបន្ទាប់ផងដែរ ដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here