ប្រហែលជាមានការ ទុកចិត្តគ្នាលើសលុបទើប ពេលនេះមានការមើលឃើញថា ស្វាមីសុគន្ឋ និសា ហាក់មិនសូវបណ្តើរ ភរិយាច្រៀងតាមកម្មវិធី។ នេះជាការមើលឃើញមួយកម្រកើតឡើង។ មានការលើកឡើងថា ទុកពេលអោយគ្នាមើលចិត្តបន្តពេលឆ្ងាយផ្ទះ។

សូមបញ្ជាក់ថាសុគន្ធ និសា ត្រូវបានស្វាមីនាងលោកចៅ សម្បត្តិ ដែលជាអាណិកជន ខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិក និងបច្ចុប្បន្នជានាយកផ្នែកប្រតិបត្តិការណ៍ របស់ក្រុមហ៊ុន មែនញូឡាយប្រចាំនៅ កម្ពុជា នោះអនុញ្ញាត្តិឲ្យនាងលេងសិល្បៈ តាមចិត្តចង់ទាំងការថតភាព យន្ដ និងច្រៀងសម្ដែង ហើយកលោកក៍ មិនដែល ដើរតាម និ សា ដល់ឆាកតន្ត្រីដូចស្វាមីតារា មួយចំនួនទៀតទេ។និសា ធ្លាប់ប្រាប់អ្នកយក ព័តមាន យើងថានាងនិងស្វាមី មាន ការងារ រវល់ រៀងៗខ្លួន ហេតុនេះហើយមិនមានពេលទៅណាជាមួយ គ្នាគ្រប់ ពេល ឡើយ ប៉ុន្ដែទាំងរូបនាង និងប្ដី មានទំនុកចិត្តលើគ្នាខ្ពស់ណាស់ ហេតុនេះហើយទោះជាប្ដីមិនដែលតាម នាងដល់ឆាក ហើយរូបនាងកម្រទៅ កម្មវិធីជាមួយស្វាមីក៍គ្មានបញ្ហាអ្វីដែរ។

ចុងឆ្នាំនេះ និសា ផ្តើមពិចារណាយកកូនព្រោះ នាងក៍គិតថាវ័យច្រើនគួរសម។ នាងធ្លាប់និយាយថា មិនបានរារាំងរឿងគេចយកកូនឡើយ។ បើសិនជាមានគឺពិតជាទុក ហើយរក្សាអោយល្អបំផុត។

LEAVE A REPLY

Please enter your comment!
Please enter your name here