គេឃើញ ណាន វីសារ បានថតMVជាមួយតារាចម្រៀងល្បីឈ្មោះនៅផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា ហើយពោលពាក្យថា «វីសារ 2 ក្នុង MV តែមួយបងអូនអើយ វង្វេងអស់បងៗ Director ​ Visa Nan x Sous Visa សួស វីសា»។នេះជាការនឹកឃើញរវាង រៀមច្បងសួស វីហ្សា ដែលបានផ្តោតអារម្មណ៍ រកសិស្សប្អូនមកធ្វើជាដៃគូសម្តែង។

អ្នកនាង សួស វីហ្សា បានស្រវាចាប់យកការងារជាមួយ តារារលកថ្មីដែលកំពុងតែឡើងកូដ គឺកម្លោះសង្ហា ណាន វិសារ។វិសារប៉ះវិហ្សា ឃើញថា អ្នកដឹកនាំមានការប្លែកអារម្មណ៍ ។ ពិសេសពេលហៅចូលតួម្តងៗ។ យ៉ាងណានេះជាការប្លែកអារម្មណ៍ថ្មីទៀត របស់ទស្សនិកជនបានទស្សនាឈុតចម្រៀងថ្មីពីតារាល្បីមកជូនឆាប់ៗ។

សួស វីហ្សា នៅមិនចោលការច្រៀងសម្តែង ។ បើទោះស្ថានភាពជំងឺបំពង់ក មិនបានស្បើយតែក៍រំពឹងថាអាចជាសះលឿនតាមការគ្រោងទុក។ ឯណាន វិសារវិញក៍ កំពុងមមាញឹកជាមួយសិល្បៈ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយការប្រឡងបានបញ្ចប់ហើយមានអ្នកគាំទ្រច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here