ម្ចាស់មកុដ miss Queen Cambodia 2022 វ៉ាន់ ប៊ី បានបង្ហាញរូបថតកាលមិនទាន់ែកជាស្រី អោយហ្វេនៗបានឃើញ។ បន្ទាប់មក អ្នកគាំទ្រនាង បានសម្តែងការភ្ញាក់ផ្អើលព្រោះ មិននឹកស្មានថា ផ្លាស់ប្តូរច្រើន ដូចមនុស្សផ្សេង ហើយជាមនុស្សស្រីដែលទាក់ទាញប្រុសៗ អោយលង់ស្នេហ៍ទៀតផង។

កញ្ញា វ៉ាន់ ប៊ី បានបង្ហោះសារថា «រាប់មកដល់ឥឡូវទើបតែ 3 ឆ្នាំទេដែរនាងខ្ញុំកែប្រែជាមនុស្សស្រី ភាពស្រស់ស្អាត រូបរាងគឺនៅមានកម្រិត2020-2022 ការវះកាត់ ការកែសម្ផស្ស ឬផ្លាស់ប្តូរអ្វីមួយជារឿងងាយ..?ការចំណាយ ការឈឺចាប់ ពេលវេលា នរណាជាអ្នករាប់រង..?ព្រោះតែនេះជាតួនាទីសុំត្រឹមកម្លាំងចិត្ត»។

គួរបញ្ជាក់ថា វ៉ាន់ប៊ី និងក្លាយជាបេក្ខភាព តំណាងអោយកម្ពុជា ចូលរួមប្រកួត បវរកញ្ញាអន្តរជាតិភេទទី៣ ដោយមានបេក្ខភាពមកពីប្រទេសគេជាច្រើន នាឆ្នាំ២០២៣ប្រារព្ឋនៅប្រទេសថៃ។ វ៉ាន់ ប៊ី បានហ្វឹកហាត់សមត្ថភាព ជាខ្លាំងការដើរ និងលេងស្ទីលផ្សេងៗ ក្នុងន័យ ដណ្តើមការទាក់ទាញ ដើម្បីខ្លួននាង និងដើម្បីជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here