តារាសម្តែងចាស់ទុំ១គូ អ្នកនាងផាភួង និង លាង ឧត្តម បានធ្វើអោយ គេឆ្ងល់ទៀតហើយ បន្ទាប់ពីអ្នកទាំង២បន្តបង្ហាញកាយវិការស្និតស្នាលដាក់គ្នា។ មេម៉ាយ និងពោះម៉ាយនេះរមែង បង្ហាញឈុតទាក់ទាញ តាមការបង្ហោះរូបភាពប្លែកៗ។ នៅពេលបង្ហាញតម្រុយថ្មីមាន ការសួរថា នាំគ្នាថតឈុត រៀបការនេះ បំណងបង្ហាញភាពរឹងមាំឬសម្តែង។

រូបថតប៉ុន្មានសន្លឹក ដែលផាភួង គ្រងឈុតកូនក្រមុំកាត់នំ និងលោក លាង ឧត្តមបានធ្វើអោយ មានការខមមិន សួរថាការមែនអត់ឬ មួយថតប្រម៉ូដ សំអាងការ។ ឃើញតែបណ្តើរគ្នា បង្ហោះបង្ហាញ ដូចជាមិនទាន់មានដំណឹងល្អទាល់តែសោះ។ ខ្លះថាជាមិត្តភាព ជិតដិតគ្នាដូចបងប្អូន ដោយមិនមានការគិត ដល់ក្នុងផ្លូវស្នេហា អ្វីនោះទេ។ បើសិនជាចេះការ គឺដល់ពេលវេលាយូរមកហើយ។

ទាំងលាង ឧត្តម និងបផាភួង នៅតែមានទីផ្សារសម្តែង ហើយរមែងទទួលបានការងារថ្មីៗ តាមផលិតកម្ម។ ទាំងនាងនិងកូនស្រីមឈូឈូ ឃើញថាកាន់តែរីកសាយសម្រស់ ហើយទទួលបានភាពមមាញឹកជាមួយសិល្បៈ។ ផាភួង កម្របង្ហាញមុខបុរសណាក្រៅពី លាង ឧត្តម។ នាងធ្លាប់ខូចចិត្តស្នេហា រហូតហាក់មិនចង់មានអ្នកស្អំចិត្តក្រៅ តែពីការងារជាស្នូល។

LEAVE A REPLY

Please enter your comment!
Please enter your name here