មាស សុខសោភា បានបង្ហាញនូវការចាប់អារម្មណ៍ ទៀតហើយនៅពេលនាងព្រលែងខ្លួន ស្ទើរតែទាំងអស់ទុកតែ បន្តិចបន្តួច។ អ្នកណាក៍លាន់មាត់ ថានាងពិតជាក្លាហាន ហើយចាត់ទុកថា ជាតារាចម្រៀង ជួរមុខដែលហ៊ានជាងគេសម្ញែងភាពសិចសុីយ៉ាងរោលរាល។

មុនបុណ្យភ្ជុំបិណ្ឌធំមកដល់នេះតារាចម្រៀងរាម នាងមាស សុខសោភា បានលេង១ ក្បាច់ ទៀតនោះ គឺ ការ លេងឈុតប៊ីគីនីនៅសល់តែអាវវ៉ែនតា និងខោលីអូស្ដើងទៅ ស្រូប ខ្យល់ អាកាសនៅមាត់ទន្លេ ខណៈដែល ស្វា មីនាងលោកអ៊ិត រ៉ាដា បានអោបចង្កេះភរិយាសំណព្វចិត្ត របស់លោកស្អិតដូចស្កតាំងម៉ែតែម្ដង។

នេះមិនមែន ជា លើកទីមួយនោះទេដែលសុខសោភា លេងឈុតពិសេសបាត់អស់ខោអាវ លើដងខ្លួននៅសល់តែអាវនិងខោ ពិសេសការពាររាងកាយ ប៉ុន្ដែជាញឹកញាប់មកហើយដែលអ្នកចម្រៀងសំនៀងផ្អែមរូបនេះ តែងតែនិយមស្លៀកពាក់ បែប នេះ ពិសេសគឺនៅពេលដែលនាងទៅលំហែកាយនៅកោះ។

តាមរយៈការលេងខ្លួនកាន់តែទាក់ទាញរបស់មាស សុខសោភា បែប នេះហើយធ្វើឲ្យ ស្វាមី នាងលោកគ្រូពេទ្យរ៉ាដា រឹតតែមិនអាចដកចិត្តពីអ្នក ចម្រៀង ល្បីល្បាញរូប នេះបានឡើយក្រោយពួកគេរក្សារ ស្នេ ហាបានដល់ទៅ១៥ឆ្នាំ បើទោះជាមង្គលការ ទាំង២លើក របស់សោភា និងស្វាមីដែលរៀបចំតាមបែបសាសនា គ្រិស្ទកាលពីឆ្នាំ២០០៨ នៅព្រះវិហារមួយនៅ កាណាដា និងរៀបការតាមប្រពៃណីខ្មែរស្រដៀងសែនព្រេន កាល ពីថ្ងៃទី ២៨ខែ ធ្នូឆ្នាំ២០០៩ ធ្វើដោយ លាក់លៀមដូចគ្នាក្ដី។

LEAVE A REPLY

Please enter your comment!
Please enter your name here