ម្ចាស់មកុដនេះ នឹងចេញដំណើរ​ថ្ងៃទី3 ខែតុលា វេលា​ម៉ោង​ 6ព្រឹក។នាងវត្តីបានចំណាយលុយទិញគីឡូថែម 100kg ដេីម្បីយកនូវបណ្តាសំលៀកបំពាក់ទុកប្រកួតនៅ​ឥណ្ឌូណេស៊ី​ ។ វត្តីមិនឡេីងទៅឥណ្ឌូនេសុីម្នាក់ឯងទេ! មានមិត្តភ័្តរួមដំណេីរជាមួយទុកសម្រាប់ថតរូប វត្តីនឹងអាចប្រេីប្រាស់សំលៀកបំពាក់2ទៅ3ឈុតក្នុងការហោះហេីរថ្ងៃ​ផ្តាច់ព្រ័ត្រ​នឹងមាន​មិត្តភ័ក្ដិ​បងប្អូនទៅចូលរួមលេីកកំលាំងចិត្ត។នេះជាដំណឹងដែលទទួលបានថ្មីៗ។

ស្រីស្អាតរូបនេះ គេរំពឹងថា ទទួលបានភាពលេចធ្លោហើយ មហាជនមួយចំនួនគិតថា នាងអាចធ្វើបានល្អ ដូចរៀមច្បងសុតធីតា ប៉ូគីមថេង។ បវរកញ្ញាសាច់ស រូបនេះបានតាំងចិត្តថាខ្លួន និងតស៊ូជាមួយ វេទិកាមួយនេះអោយដល់ទីបំផុត ។ ក្រោយពេលជាប់ជាម្ចាស់មកុដ នាងបានប្រឹងប្រែងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីដុះខាត់អោយល្អ។

ទោះយ៉ាងណាអ្នកតាមដានមួយចំនួន មានការមិនសប្បាយចិត្តនោះឡើយត្រង់ឈុតតំណាងជាតិ។ម្នាក់ៗ កំពុងបុកពោះឈុតគោព្រៃ បង្ហាញលើឆាកអន្តរជាតិ។ កម្មវិធីMiss Grand Cambodia ឆ្នាំនេះហាក់រងការរិះគន់ខ្លាំងពី មហាជន ។ ដោយសារតែអ្នករៀបចំហាក់ មិនប្រយ័ត្នប្រយែងហើយដូចជាលេងសើច ដូចជាឈុត បៀអាប៉ោងជាដើម និងឈុតរ៉ូបខេត្តស្ទឹងត្រែង។

LEAVE A REPLY

Please enter your comment!
Please enter your name here