លី ម៉ារីណា ធ្វើខួបកំណើតអោយកូនប្រុសឆ្នាំនេះលើសពីការរំពឹងទុក

0

បើទោះជាបានប្រកាសថាបានបែកបាក់ស្វាមី ក៏អ្នកម៉េម៉ាយ អ្នកនាង លី ម៉ារីណា នៅតែធ្វើខួបកំណើតកូនប្រុសយ៉ាងអធឹកអធមដូចសព្វដង កាលពីថ្ងៃទី 29 ខែ9 ក្នុងឆ្នាំ2022។ អ្វីដែលកត់សម្គាល់ គឺអ្នកនាងអញ្ជើញតារាសិល្បៈ និង ភ្ញៀវកិត្តិយស មកយ៉ាងកកកុញដល់ថ្នាក់រកតុអង្គុយមិនបានតែ នៅភោជនីយដ្ឋាន វីហ្វ្រេនបឹងត្របែក។

អ្នកនាង លី ម៉ារីណា បានថ្លែងបញ្ជាក់ថា បើទោះជាអ្នកនាងមានរឿងមិនសប្បាយចិត្ត ដោយសារតែបញ្ហាស្វាមី លួចយកទ្រព្យសម្បត្តិ និង បានបែកបាក់គ្នា តែអ្នកនាងមិនអាចទុកថ្ងៃពិសេសរបស់កូនប្រុសអោយរំលងផុតនោះទេ គឺអ្នកនាងនៅតែចងចាំ ទើបអ្នកនាងសម្រេចចិត្តរៀបចំខួបកំណើតអោយកូនប្រុសដូចរាល់ឆ្នាំ ហើយជាការរៀបចំធំដុំជាងមុននោះផង ដោយសារតែភ្ញៀវកិត្តិយសចូលរួមរហូតដល់ជាង20តុ។ ក្នុងនោះអ្នកនាងក៏សុំអភ័យទោសចំពោះភ្ញៀវមួយចំនួន ដែលខ្វះតុចូលផងដែរ ដោយសារតែភ្ញៀមកលើសកំណត់ ហើយទីធ្លាររៀបតុសម្រាប់ទទួលក៏គ្មាននោះ។ យ៉ាងណាមិញ បណ្ដាភ្ញៀវទាំងអស់ដែលបានចូលរួមនៅតែសប្បាយរីករាយ ដោយគេឃើញភ្ញៀវទាំងអស់សប្បាយជួបជុំគ្នា នឹង ថតរូបលេង បង្ហាញភាពស្និទ្ធិស្នាលជាមួយគ្នារហូតដល់ពាក់កណ្ដាលយប់នោះផង។ អ្នកនាង ថា ថ្ងៃខួបកូនប្រុសអាយុ8ឆ្នាំនាឆ្នាំនេះ អ្នកនាងមិនមានអ្វីជាកាដូធំដល់កូនប្រុសនោះទេ តែអ្វីដែលអ្នកនាងផ្ដល់ជូនគឺក្ដីស្រលាញ់ និង ការផ្ដល់ភាពកក់ក្ដៅក្នុងនាមជាម្ដាយផង និង ជាឪពុកផង បើទោះជាអ្នកនាង និង ស្វាមី លែងជាបង្អែកអោយកូនប្រុសបានរួមគ្នាដូចមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here