បន្ទាប់ពីទទួលបានការ Troll ពេញបណ្ដាញសង្គម TikTok និង YouTube ចំពោះបេក្ខនារីមួយចំនួនដែលមានកំហុសឆ្គងដោយអចេតនានៅក្នុងកម្មវីធី Miss Grand Cambodia ដែលផលិតកម្ម មហាហង្សបានទទួលសិទ្ធិផ្ដាច់មុខរៀបចំកម្មវិធីនេះឡើងក្នុងឆ្នាំដំបូង។ ជាក់ស្ដែងគេសង្កេតឃើញសន្ទុះនៃការចាប់អារម្មណ៍និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាាជនជាច្រើន ក្រោយពេលការប្រកួតវគ្គចុងក្រោយបានបញ្ចប់។

មកទល់ពេលនេះ បេក្ខនារីចំនួន 30ក្នុងចំណោមបេក្ខនារី 50រូប ដែលមកប្រកួតប្រជែង កាលថ្ងៃទី 14 ខែសីហា ឆ្នាំ2020កន្លងទៅ ប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង។ ម្នាក់ៗ បានទាំងស្គាល់ កម្មវិធី Miss Grand Cambodia នេះ ច្រើនជាងកម្មវិធីនេះ មិនទាន់ធ្លាក់ដល់ដៃលោក អ៊ិន សុភិន នោះផង។

លោក អ៉ិន សុភិន អគ្គនាយកកម្មវិធី Miss Grand Cambodia ឆ្នាំ2020 បានថ្លែងបញ្ជាក់ថា លោកសប្បាយចិត្តយ៉ាងខ្លាំង ដែលកម្មវិធីរបស់ ក្រោយពីជម្រើសបានបេក្ខនារី 25រូបពេញសិទ្ធិនិង5រូបបម្រុងនេះ ស្រាប់តែមានផេក នុង មហាជនច្រើនឡើង កាត់ឃ្លីបមួយចំនួនពីកម្មវិធី យកទៅផ្សព្វផ្សាយបន្ត ថ្វីដ្បិតតែការចែកចាយខ្លះ គឺជាបណ្ដុះបង្អាប់ ដល់បេក្ខនារីខ្លះ ដែលឩទ្ទេសនាមខុសពាក្យពេចន៍ ខុសឈ្មោះខេត្ត និង ខ្លះបញ្ចេញភាពស៊ិកស៊ីហួសហេតុ នៅក្នុងពេលប្រកួតក្ដី។ លោកថា ការបំផុសពីភាពវិជ្ជមាន និង អវិជ្ជមាននៅក្នុងកម្មវិធី គឺទោះជាមានចំណុចខ្លះជាកររិះគន់ ប៉ុន្តែក៏ចាត់ទុកគឺជានោះជាការចាប់អារម្មណ៍ ចំពោះកម្មវិធីផងដែរ។ លោកបន្តថា ក្នុងការហ្វឹកហាត់របស់បេក្ខនារីទាំង25រូបពេញសិទ្ធិ មិនតម្រូវឱ្យស្នាក់នៅហ្វឹកហាត់រួមគ្នានោះទេ ដើម្បីជៀសវាងជម្ងឺកូវីត១៩ តែម្នាក់ៗប្រឹងប្រែងហ្វឹកហាត់បានល្អ និងមានការទទួលខុសត្រូវខ្ពស់។ លោកបានទាំងលើកឡើងថា បេក្ខនារីដែលឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ សុទ្ធតែមានសមត្ថភាពទាំងផ្នែកអង់គ្លេស ទាំងសមត្ថភាពលើវេទិកា និង ភាពក្លាហាន។

បេក្ខនារីដែលជាប់មួយចំនួនក៏ជាតារាអាជីព ដែលមានទេពកោសល្យផងដែរ។ លោកកាន់តែសប្បាយចិត្ត ដែលកម្មវិធីនេះ មិនទាន់ដល់វគ្គផ្ដាច់ព្រ័ត្តផង តែមានមហាជនស្គាល់ច្រើន។ លោករំពឹងថា ផលិតកម្មមហាហង្ស នឹងផលិតបានបេក្ខនារីតំណាងប្រទេសមួយរូប ទៅប្រកួត Miss Grand International 2020 នៅប្រទេសវេណេហ្សូអេឡា នៅខែតុលា ក្នុងឆ្នាំ2020 ដែលមានសមត្ថភាព ដើម្បីមុខមាត់ជាតិ ដោយលោក និង ក្រុមការងារ នឹងប្រឹងផលិតឈុតតំណាងជាតិ អោយល្អ ដើម្បីទទួលបានភាពលេចធ្លោរមួយ នៅក្នុងការប្រកួតនោះ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រផ្លូវការ នៅធ្វើនៅថ្ងៃទី 26 កញ្ញា ឆ្នាំ2020 នៅស្ដាតអូឡាំពិក។


LEAVE A REPLY

Please enter your comment!
Please enter your name here