កាលពីថ្ងៃទី២ តុលា ឆ្នាំ២០២២ អ្នកនាង នួន សុន្ទនារី ហៅស្រីអូន ដែលជាអគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ បានប្រកាសជាផ្លូវការ ជុំវិញករណីស្រីមូល ដែលអ្នកណាក៏ស្គាល់ថាគឺជាអតីតដៃស្ដាំ ជុំវិញករណីនាងបានយកឈ្មោះក្រុមហ៊ុន ហើយទៅតម្រូវអោយកូនតំណាងបង់លុយ និង ករណីរើសតំណាងដោយចិត្តឯង ដែលជាករណីឆបោកប្រាក់ដ៏ច្រើន ដែលក្រុមហ៊ុនមិនអាចទទួលយកបាន។ ការបង្ហោះជាផ្លូវការ និង ការសម្រេចកាត់សាច់មួយដុំចោលនេះ គឺបន្ទាប់ពីកូនតំណាងចាស់ៗ និង ថ្មីៗជាច្រើនបានដាក់បណ្ដឹងពីបទឆបោកដែលនាងបានយកឈ្មោះក្រុមហ៊ុនទៅប្រើ ធ្វើអោយក្រុមហ៊ុនខូចឈ្មោះ។ ការបង្ហោះរបស់ក្រុមហ៊ុនមួយនេះ ក៏បង្ហាញជាសាធារណៈដើម្បីកុំអោយសាធារណៈជន បន្តយល់ច្រលំជុំវិញករណីឆបោកដែលឈ្មោះ ស្រីមូល ដែលមានឈ្មោះពិតថា នៅ មួយល័ង បានបង្កនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here