ប្រិយមិត្តអ្នកគាំទ្រ និង និយមលេងនូវបណ្ដាញសង្គម YouTube, Instagram ក៏ដូចជា Facebook ច្បាស់ជាបានស្គាល់នូវស្រីស្អាត2រូបដែលជាម្ចាស់ Channel YouTube: ( Aom Oam Channel) & ( Earn Together) ដោយម្ចាស់ Channel ទាំង2គឺជាអ្នកធ្វើ Video Vlog ពាក់ព័ន្ធជាមួយនឹងដំណើរកំសាន្ត ការភ្លក់រសជាតិអាហារ ក៏ដូចជាវីដេអូនៃការចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ជីវិតខ្លីខ្លឹមដែលបងប្អូនស្រីទាំង2បានចែករំលែកនៅក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនរៀងៗខ្លួន។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល ខណៈដែលlគ្រប់គ្នាមិនបានដឹងទេថាអ្នកទាំង2ក៏ជាកូនអភិជន និង មានឪពុកជាអ្នកជំនួញវាល់លានក្នុងដៃគឺ Dr. Supachai Verapuchong ហើយក៏ជាម្ចាស់សណ្ឋាគា Sofitel ដ៏ល្បី និង ប្រណីតលំដាប់ផ្កាយធំមួយនៅកម្ពុជា។

ថ្មីៗនេះអ្នកទាំង2បានមកដល់ប្រទេសកម្ពុជាសារជាថ្មី ប៉ុន្តែនេះមិនក្រោម10លើកនោះឡើយដែលអ្នកទាំងពីរធ្វើដំណើរមកស្រុកខ្មែរ តែចាត់ទុកថានេះជាលើកទី1សម្រាប់អ្នកទាំងក្នុងការមកកាន់ទឹកដីខ្មែរដើម្បីផលិត Video ទេសចរណ៍ ក៏ដូចជា ធ្វើ Vlog ញ៉ំាអាហារ ជាពិសេសនោះគឺ សកម្មភាព promote នៅក្នុង Hotel របស់ឪពុកខ្លួនផ្ទាល់តែម្ដង។

កញ្ញា Aom បានលើកឡើងថា ខ្លួន និង ប្អូនស្រី ( Earn ) នឹងមានសកម្មភាពថ្មីៗពាក់ព័ន្ធជាមួយនឹងដំណើរកំសាន្តនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាវីដេអូថ្មីៗជាច្រើនទៀតភ្ជាប់ជាមួយនឹង contain ថ្មីៗដែលនឹងគ្រោងធ្វើសម្រាប់ចែកជូនដល់បណ្ដាអ្នកគាំទ្រ ជាពិសេសហ្វេនៗនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង។

គួរបញ្ជាក់ផងដែរថាអ្នកនាង Aom មានអាយុ 29ឆ្នាំហើយអ្នកនាងគឺជាម្ចាស់ Channel YouTube: Aom Oam Channel ដែលមានអ្នក Subscribe ចំនួន 17.7k។ អ្នកនាង ទទួលកិត្តិយសថ្នាក់ទី១ដែលបច្ចុប្បន្នអ្នកគ្រប់គ្រងក្រុមហ៊ុនឱសថសណ្ឋាគារ ដែលមាននៅប្រទេសថៃ និង នៅទីក្រុងភ្នំពេញ។

ចំណែក កញ្ញា Earn មានអាយុ 23ឆ្នាំ ជាម្ចាស់ Channel YouTube: Earn Together ដែលមានអ្នក Subscribe ប្រមាណ 37.1 k ដោយសពថ្ងៃកញ្ញាក៏មានតួនាទីជាប្រធានផ្នែកទីផ្សារនៅក្នុងសណ្ឋាគា Sofitel ផ្ទាល់តែម្ដង។ សន្ទុះនៃការគាំទ្រ ក៏ដូចជាគំនិតនៃការបង្កើតវីដេអូរបស់អ្នកទាំងពីរ មានភាពប្លែកៗ និង ទាក់ទាញ ដោយអាចទាញបានការចំណាប់អារម្មណ៍ និង មានអ្នកទស្សនាច្រើនគួរឱ្យកត់សម្គាល់ ដែលអាចនិយាយបានថាអ្នកទាំង2គឺជា YouTuber ដែលមានសម្លេងគាំទ្រ និង មានឥទ្ធពលមិនធម្មតានៅក្នុងប្រព័ន្ធ Social media ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បងប្អូនស្រីទាំងពីរគឺសុទ្ធសឹងតែជានិស្សិតដែលរៀនចប់បរិញ្ញាបត្រជាន់ខ្ពស់ពីមហាវិទ្យាល័យដ៏ល្បីៗនៅក្នុងប្រទេសថៃ។ បើទោះជាពួកយើងទាំង2 មានអាណាព្យាបាលសម្បូរធនធានមែន តែយើងត្រូវតែខិតខំរៀនអ្វីដែលយើងចង់មាន ដោយខ្លួនឯង។ មិនតែប៉ុណ្នោះអ្នកទាំងពីក្រៅពីមានជំនាញក្នុងការផលិតវីដេអូចែករំលែចំណេះដឹងនៅក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួននោះទេ អ្នកទាំងពីរក៏មានជំនាញផ្នែកអាជីវកម្ម ក៏ដូចជាផ្នែកធុរកិច្ច និងមានមុខតំណែងធំមួយនៅក្នុងសណ្ឋាគារបស់ឪពុក ដែលអាចជំនួសដៃជើងផ្នែកទីផ្សារក្នុងអាជីវកម្មសណ្ឋាគា និង បដិសណ្ឋារកិច្ចផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here