អ្នកនាងចាន់ កែវនិមល ថ្លែងសារថានៅបាំងតែ២ខែទៀតប៉ុណ្ណោះ នោះគ្រួសារនាង នឹង ទទួលបាន សមា ជិកថ្មីម្នាក់ទៀតហើយគឺ ជាកូនប្រុសដែលនាងបានដាក់ឈ្មោះ មុនថា ”ចេស្ដា”។តែគេកត់សម្គាល់ថា ទោះជាថ្ងៃ សម្រា លកូនកាន់តែកៀកក្ដី ក៍ចាន់និមល នៅតែ ឆ្លៀត ឡើងធ្វើMC នៅឆាកតន្រ្ដីហង្សមាសទាំងពោះធំ ហើយអ្វី ដែល គូរឲ្យកត់សម្គាល់នោះគេឃើញ ស្វាមីនាងឯកឧត្តមសូវ៉ាត សីលា រឹតតែថ្នាក់ថ្នមពិធីការិនីរូបនេះ ខ្លាំងឡើង ដើម្បីជាការលើក ទឹក ចិត្តដល់ភរិយាលោកក្នុងការថែទាំទារកក្នុងផ្ទៃឲ្យបានល្អ ហើយលោកបាននាំកែវនិមល ដែលត្រូវគេ ហៅ ថាជំទាវៗនោះទៅដើរលេងកម្សាន្ដនៅអាមេរិក២លើក ស្ទួនៗគ្នាពោល គឺ ក្រោ យ នាងជាពីកូវីដ កាលពីខែមេសាឆ្នាំ២០២១ និងបន្ទាប់ពីដឹងថានិមល មានផ្ទៃពោះនោះ កាលពី ខែដើមខែសីហាឆ្នាំ២០២២ នេះនិល ក៍បានផ្អាកពីការងារសិល្បៈរយៈពេលខ្លីដើម្បី ទៅដើរ ក ម្សា ន្ដ រយៈពេលជាង២សប្ដាហ៍នៅអាមរិក ជាថ្មីទើបវិលវិញ ។

មជ្ឈដ្ឋាន មហាជន មើលឃើញ ថាការយកកូន ឆ្នាំ នេះរបស់កែវនិមល ក្រោយពីកូនស្រីច្បងនាងមានអាយុ ជាង១០ ឆ្នាំ នោះ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្ដែត្រូវបានគេមើលឃើញថាពិធីការិនីល្បី ឈ្មោះរូបនេះចង់ បានកូនទី២ នៅពេល នេះតែម្ដងដើម្បីលុបបំបាត់ចំពោះដំណឹងថាចំណង ស្នេហានាង និងស្វាមី ឈានដល់ តំណាក់ កាលរង្គោះរង្គើរ ក្រោយនិមល ផ្ទុះរឿងមានស្នេហាជាមួយស្វាមីគង់ សុជាតិ គឺលោកជា វិបុលកាលពីពាក់កណ្ដាលឆ្នាំ២០២០ នោះធ្វើឲ្យប្ដីនាងមិនសប្បាយ ចិតុ្តឡើយ …។ តែពេលនេះអ្វីៗ បាន បញ្ជាក់ច្បាស់ថាស្នេហានិមល និងស្វាមីឯកឧត្តម មិន ត្រឹមតែគ្មានការប្រេះ ស្រាំ នោះទេ ប៉ុ ន្ដែអ្នកទាំងពីរស្រលាញ់គ្នាលើសដើម ហើយថែមទាំងទទួលបានកាដូ ពិ សេស មិន អាចកាត់ ថ្លៃ បាននោះគឺកូនប្រុសរបស់និមល ដែលនឹងបានឃើញពន្លឺព្រះអាទិត្យនៅអំឡុង ចុងខែធ្នូ ឆ្នាំ ២០២២ ខាង មុខនេះហើយ។


LEAVE A REPLY

Please enter your comment!
Please enter your name here