បន្ទាប់ពីបំពេញបេសកកម្ម និង ពិភាក្សាការងារមុខជំនួញនៅលើទឹកដីអ៊ឺរ៉ុប អស់រយៈពេលកន្លះខែ នាព្រឹកថ្ងៃទី៥ តុលា ឆ្នាំ២០២២ ដែលជាទិវារគ្រូបង្រៀននៅកម្ពុជានេះ លោកស្រី ហង្ស សុវណ្ណារី ដែលគេស្គាល់ថាគឺជាសំបកស្នងលោកតាដំបងដែក បានត្រលប់មកដល់មាតុប្រទេសវិញហើយ ដោយលោកស្រីទទួលបានផ្លែផ្កាជាវិជ្ជមានក្នុងដំណើរការជជែកពិភាក្សាលើមុខជំនួញសំខាន់ៗមួយចំនួន ដែលក្នុងនោះគឺមានជំនួញទាក់ទងនឹងកាហ្វេប្រេនរបស់លោកស្រីផងដែរ។ អ្វីដែលជាការកត់សម្គាល់លោកស្រីបានអះអាងថា បើទោះជាដំណើរទៅកាន់ទ្វីបអ៊ឺរ៉ុប បានចំណាយពេលយូរគួរសម ហើយទទួលបានផ្លែផ្កាជាច្រើនក្ដី តែលោកស្រីនឹងគ្រោងចេញទៅប្រទេសអ៊ឺរ៉ុបដដែលនេះម្ដងទៀតក្នុងពេលដ៏ខ្លី ដើម្បីទៅសម្រេចលើការងារមួយចំនួន នៅដើមខែ១១ខាងមុខ។ លោកស្រីក៏អះអាងថា លទ្ធផលនៃកិច្ចពិភាក្សា នឹងអាចអោយលោកបន្តអាជីវកម្ម និង អាចបើកជំនួញថ្មីៗមួយចំនួន ដើម្បីផ្ដល់ឱកាសដល់ពលរដ្ឋខ្មែរ អោយទទួលបានប្រាក់បៀរវត្ស និង មានជំនាញមួយចំនួនផងដែរ ខណៈដែលជំនួញដែលមានស្រាប់របស់លោកស្រី ក៏ផ្ដល់ប្រយោជន៍ជាច្រើនស្រាប់ ដល់បុគ្គលិក និង ក្រុមការងារ។

ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់ នៅព្រលានយន្តហោះ មុននេះ លោកតាដំបងដែក បានលើកឡើងថា ដំណើរទៅកាន់ទ្វីបអ៊ឺរ៉ុបរបស់លោកតា មិនមែនដើម្បីគ្រាន់តែទៅជួបដៃគូវិនិយោគ និង ទៅជជែកការងារជាមួយអ្នកមានលុយនៅទីនោះ ដើម្បីអោយពួកគេចុះមកសហការបើកជំនួញនៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់កូនខ្មែរ និង ពលរដ្ឋខ្មែរតែម្យ៉ាងនោះទេ ប៉ុន្តែក៏ដើម្បីស្វែងយល់ពីឱកាសនៅទីនោះ ដើម្បីសិក្សាមើលថា តើកម្ពុជាគួរនាំយកអ្វីទៅលក់នៅទីនោះ ហើយផលិតផលអ្វីគួរនាំពីនោះមកវិញ ដើម្បីអោយក្រុមហ៊ុនរបស់លោកបង្កើនបាននូវចំណូល ជាប្រយោជន៍ក្នុងការពង្រឹងហិរញ្ញវត្ថុរបស់លោកតា ដើម្បីអោយក្រុមហ៊ុនកាន់តែរឹងមាំផងដែរ។ ក្នុងពេលដ៏ខ្លីលោកតាជឿថា នឹងមានម្ចាស់ជំនួញដែលលោកតាបានជជែកជាមួយមួយចំនួន ចុះមកដល់កម្ពុជា ហើយនេះក៏ចាត់ទុកថា គឺជាឱកាសមួយដើម្បីអោយបរទេស ឬ អាណិកជនខ្មែររស់នៅអ៊ឺរ៉ុប បានរួមចំណែកចូលមកអភិវឌ្ឍន៍នៅកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា លោកតា ដំបងដែក ឬ លោកស្រី ហង្ស សុវណ្ណារី គឺជាគ្រូបារមី និង មានជំនាញរៀបហុងស៊ុយគ្រប់ប្រភេទល្បីឈ្មោះនៅកម្ពុជា។ លោកស្រីក៏ជាម្ចាស់ជំនួញជាច្រើនមុខផងដែរ ដូចជាជំនួញលក់ដីលម្ហែកាយហុងស៊ុយ ជំនួញបើកហាងកាហ្វេ អាហារដ្ឋាន និង លក់ម៉ូតូលក់ឡានជាដើម។ ក្រៅពីនោះលោកតាក៏ជាអ្នកលក់វត្ថុមង្គល ជាអ្នកទស្សន៍ទាយ និង ជាតារាហ្វេសប៊ុកមួយរូប ដែលល្បីល្បាញក្នុងសកម្មភាពចែករំលែក និង ធ្វើសប្បុរសធម៌។ ក្នុងដំណើរទៅអ៊ឺរ៉ុប ដែលទើបមកដល់ស្រុកវិញនេះ លោកតា បានទៅប្រទេស បារាំង France 🇫🇷 , អាឡឺម៉ង់ Germane 🇩🇪, ស្វីស Switzerland 🇨🇭
ប៊ែលហ្សិក Belgium 🇧🇪, Amsterdam, និង ប្រទេស ហូឡង់ Holland 🇳🇱។

LEAVE A REPLY

Please enter your comment!
Please enter your name here