ក្នុងចំណោមសិល្បករសិល្បៈការិនីដែលបានចូលរួមក្នុងថ្ងៃស្វាគមន៍កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ចូលក្នុងគ្រួសារចម្រៀងGalaxy កាលពីថ្ងៃទី 25 សីហា 2020ថ្មីៗនេះ គេឃើញអ្នកទាំងនោះបង្ហាញស្នាមញញឹមសប្បាយរីករាយនិងអបអរជាខ្លាំង មានតែតារាចម្រៀងលោក ខេម ម្នាក់ប៉ុណ្ណោះត្រូវបានគេសង្កេតឃើញថាមានទឹកមុខស្រពាប់ស្រពោនគួរឱ្យសង្វេគខណៈខ្លួនកំពុងមានបញ្ហាជាមួយនឹងផលិតកម្មថោន ហើយបែជាមានមុខមកទទួលស្វាគមន៍សមាជិកថ្មីរបស់ Galaxy ទៅវិញ។

មិនតែប៉ុណ្ណោះបណ្ដាហ្វេនៗអ្នកគាំទ្រជាច្រើនបានសម្គាល់ឃើញអាកប្បកិរិយារបស់ ខេម ហើយComment បង្ហាញអារម្មណ៍អន់ចិត្ត និងអាណិតជំនួសលោក ខេម យ៉ាងខ្លាំងព្រោះតែលោកក៏ជាតារាចម្រៀងល្បីមួយរូបដែរ តែបែរជាមិនមានពិធីស្វាគមន៍ ហើយនៅក្នុងពិធីនោះក៏គ្មានការប្រកាស ឧទ្ទេសនាមលើកទឹកចិត្តលោកក្នុងនាមជាតារាចម្រៀងមួយរូបដែរទាលតែសោះនោះ។

អ្នកលេងFacebook ភាគច្រើនដែលបានទស្សនាវីដេអូ Live របស់កម្មវិធី សុទ្ធតែបានលើកឡើងដូចអ្វីដែលបានរៀបរាប់ខាងលើ ជាពិសេសនៅពេលដែល កាំមេរ៉ាឡាយ បញ្ចាំចំទឹកមុខ លោក ខេម ម្តងៗដែលគេគ្រប់គ្នាសុទ្ធតែឃើញថា លោក មានទឹកមុខស្រពាប់ស្រពោន ញញឹមមិនចេញ បើទោះបីជាមានសិល្បៈករ ដូចគ្នាមកសុំថតរូបជាមួយហើយបង្ហាញស្នាមញញឹមដាក់ លោក ក្នុងពេលនោះ។ ក្រៅពី ខេម មិនលើកទឹកចិត្ត អ្នកលេងហ្វេសបុកទាំងនោះ បង្ហាញនៅការសរសើរនោះផង ដែលលោកមានទុក្ខប៉ុនភ្នំជាមួយ ផលិតកម្ម Town តែនៅតែមកចូលរួមក្នុងពិធីនេះ។

បើទោះបីជាលោក ក៏ជាតារាចម្រៀងមួយរូបដែរ ហើយគ្មានការលើកទឹកចិត្តក្នុងជំហ៊ានចូលក្នុង ផលិតកម្មនេះដែលអ្នកខ្លះបានលើកឡើងថា ក្រៅពី ខេម ខ្លួនមានរឿងបែបនេះហើយ ទំនងជាមិនមកចូលរួមនោះទេសម្រាប់ពិធីស្វាគមន៍សមាជិកថ្មី ក្នុងពេលដែលខ្លួនក៏គ្មានពិធីស្វាគមន៍ដូចគ្នាបែបនេះដែរនោះ។ ខេម ត្រូវគេឃើញនៅកំដរកម្មវិធីរហូតដល់ចប់ចុងចប់ដើម បើទោះជាលោកមិនសប្បាយចិត្តនិងរឿងរ៉ាវដែលកំពុងកើតឡើងយ៉ាងណាក៏ដោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here