កាលពីថ្ងៃទី5 ខែតុលា ឆ្នាំ2022 តារាសម្តែ សែម អិត្រា បានធ្វើពិធីខួបកំណើតគម្រប់វ័យ35ឆ្នាំ នៅក្នុងភោជនីយដ្ឋានមួយតាមបណ្តោយផ្លូវចំការមនធំគួរសម ដោយមានវត្តមានមិត្តរួមអាជីព និង អ្នកសិល្បៈចូលរួម។ កម្មពិធីមួយនេះធ្វើឡើងស្របពេលដែលអ្នកម្តាយរបស់លោកទើបតែទទួលមរណភាព ទើបតែបានជាងពីសប្តាហ៍ ខណៈដែលលោកក៏មិនទាន់ដុះសក់នៅឡើយ។

លោក សែម អិត្រា និយាយថា ខួបកំណើតននេះ លោកមិនមែនធ្វើកម្មវិធីសប្បាយៗនៅលើកទុក្ខរបស់ម្តាយនោះទេ តែគឺមកពីលោកចង់យកឱកាសមួយនេះ ដើម្បីជួបជុំគ្នាក្រោយប្រឡូកសិល្បៈ និងម្យ៉ាងចង់បង្ហាញអោយវិញ្ញាណលោកឪពុក ពិសេសអ្នកម្តាយដែលទើបចែកឋានទៅ បានដឹងពីការតស៊ូរបស់លោក ដែលចូលប្រឡូកសិល្បៈតាំងពីតួតូចតាច រហូតមានអ្នកសិល្បៈចាស់ក្មេងស្រលាញ់រាប់អាន ទើបលោកសម្រេចរៀបចំកម្មវិធីនេះឡើង។ យ៉ាងណាមិញលោកមិនបានអញ្ជើញអ្នកសិល្បៈច្រើនទេ គឺអញ្ជើញតែអ្នកស្និទ្ធិប៉ុណ្ណោះ ដោយសារតែលោកក៏មិនចង់រំខានច្រើន និងជាកម្មវិធីដែលរៀបចំធ្វើដោយមិនបានគ្រោងទុកយូរ។ លោកថា ហេតុតែស្រលាញ់កាងារសិល្បៈ លោកបានហែលឆ្លងឧបសគ្គជាច្រើន ទាំងការមើលងាយ និងមិនអោយតម្លៃជាច្រើន តែលោកមិនព្រមចុះចាញ់និងសម្តីទាំងអស់នោះឡើយ ។ លោក សែម អិត្រា ថាខ្លួនគ្រាន់តែជាតារាសិល្បៈដែលកើតឡើងក្នងគ្រួសារមួយមានបងប្អូនរហូតដល់ទៅ11នាក់ និងជាបន្ទុកមួយធ្វើអោយជីវភាពមានការលំបាកជាច្រើន ទើបលោកត្រូវតែតស៊ូ។  រយៈពេលច្រើនឆ្នាំក្នុងវិស័យសិល្បៈនេះ បលោកបានប្រមាណជា៦០រឿងហើយ ដោយស្នាដៃថ្មីៗ គឺថតអោយផលិតកម្មសាស្ត្រាហ្វៀម និង ក្នុងបទចម្រៀង ជីវិតក្មេងវត្ត និងបទ ទុក្ខស្រីប្ដីព្រាត់ ដែលត្រៀមដាក់ផ្សាយ។

លោកបន្តនិយាយថាការវិវឌ្ឍន៍ពីតួបេក្រោន ទៅជាតួធំតួឆ្អឹងរឿងគឺមិនមានភាពងាយស្រួលទេ ការសាងកេរ្តិ៍ឈ្មោះនីមួយៗទំរាំមានអ្នកស្គាល់ ដូច្នេះលោកថានិងខំប្រឹងប្រែងបង្កើនសមត្ថភាពតទៅមុខទៀតដើម្បីអោយមហាជនកាន់តែស្គាល់រូបលោក និង មានកាងារថ្មីៗបន្ថែមចូលមក។

LEAVE A REPLY

Please enter your comment!
Please enter your name here