មានរឿងមួយចំនួន បានលើកឡើងថា រវាងពេជ្រ សូលីកា និងភិទិ បានយិតយោងគ្នាអោយលេចធ្លោ។ប៉ុន្តែមានខ្លះនិយាយថា ភិទិដូចជាបាន សូលីកា យោងច្រើនជាងទើបធ្វើអោយ កាន់តែល្បីឈ្មោះ។ បើមានការលើកឡើងមែនតែអ្នកទាំង២ ឃើញថាសមជាដៃគូក្នុងសិល្បៈ។

ពេជ្រ សូលីកា បានរក្សារភាពស្ងាត់ស្ងៀមអស់ជាង១ខែដោយនាងលែង បង្ហាញភាពស្និតស្នេហ៍ ជាមួយ លោកថុល សុភិទិ ដូចមុន ក្រោយមានអ្នកវិភាគក្នុងសិល្បៈមួយ ចំនួនបានលើកឡើងថាស្រីពេជ្រ ជាចំណែក១ ដែលធ្វើឲ្យកូនលោកផ្កាយ២រូបនេះរបូតពាន នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រCambodian Idol រដូវកាលទី៤ កាលពី ថ្ងៃទី ២៨ខែសីហាឆ្នាំ២០២២ ដែលលទ្ធផល ពានត្រូវធ្លាក់ទៅកណ្ដាប់ដៃលោកលីម តិចម៉េង ខណៈលោកម៉ៃ សុគន្ធ ថាភិទិ ពីតួឯកទៅ ជាតួរង ហើយតិចម៉េង ពីតួរងក្លាយទៅជាតួឯកវិញ ព្រោះតែភិទិ បង្ហាញស្នេហ៍ចំហជាមួយ តារាស្រីម្នាក់ហើយ ត្រូវFan ស្រីៗដកចិត្តពីលោកទៅគាំទ្រតិចម៉េង វិញនោះ។

ស្រីពេជ្រ ហៅ សូលីកា ដែល អះអាងថានាងគ្រាន់តែជាFan របស់សុភិទិ នោះពេលនេះនាង ចាប់ផ្ដើម ចេញមុខ ជួយ កូនផ្កាយ២ដោយចំហ នោះគឺការនិពន្ធបទចម្រៀង”ហេតុអ្វី យើងបែកគ្នា?” ឲ្យ កូនមន្រ្ដីធំរូបនេះ ច្រៀង ខណៈដែលរូបនាងនិងភិទិ ក៍នៅតែ ជាដៃគូដែលខាងក្រុមហ៊ុន សម្អាងការ និងPub មួយ ចំនួនហៅពួកគេឲ្យទៅធ្វើការឬច្រៀងសម្ដែងរួមគ្នា ។

ពេជ្រ សូលីកា បានចែកផ្លូវជាមួយអតីគូដណ្ដឹងមកពីអូស្រា្ដលីលោកគឹម ហាន កាលពីពាក់កណ្ដាលឆ្នាំ២០២២ ដោយបន្សល់ចំណងដៃកូនប្រុស១អាយុជាង២ឆ្នាំធ្វើឲ្យនាងបរាជ័យ មង្គលការនិងផែនការណ៍ចេញទៅ រស់នៅ អូស្រា្ដលី។ក្រោយ ធ្លាក់ខ្លួនទៅជាអ្នកមេម៉ាយនេះ សូលីកាបានព្យាយាមថែរក្សាររូបសម្រស់ឲ្យនៅតែដូចមុន មានប្ដី និងកូនហើយការស្អិតល្មូត ជា មួយលោកថុល សុភិទិ គឺជាលើកដំបូងហើយក្រោយនាងចែកផ្លូវជាមួយប្ដី ទើបគេធ្វើឲ្យគេម៉ៃ ស្រីពេជ្រ ចង់”ធ្វើស្រែទាន់ក្ដៅដី យកគូស្នេហ៍ថ្មីទាន់ក្ដៅចិត្ត”។

LEAVE A REPLY

Please enter your comment!
Please enter your name here