មានការកោតសរសើរមិនតិចឡើយ បន្ទាប់ពីតារាអនឡាញ អ្នកនាង ម៉ូលីកា បានចំណាយថវិកា ធ្វើឲ្យក្រុមការងារ និងបុគ្គ លិករបស់នាងរីករាយក្រៃលែង តាម រយៈការ លើកទឹក ចិត្តពួកគេនូវតំណើរកម្សាន្ដនៅទីក្រុងបាងកក ប្រ ទេសថៃរយៈពេល៥ថ្ងៃ ដែលថ្លៃ ចំ ណាយលើការធ្វើប៉ាស្ព័រ ,សំបុត្រយន្ដហោះ,ការស្នាក់នៅ និងអាហារ ផ្សេងៗគឺនាងជាអ្នករ៉ាប់ រងទាំងអស់។ម៉ូលីកា បាននាំពួកគេឡើងយន្ដហោះកាលពីថ្ងៃទី៥តុលា ហើយតំ ណើរកម្សាន្ដ រយៈពេលខ្លីនោះក៍មានស្វាមីនាងលោកហុង មានុណ ,ប្អូនស្រីនាងនិងកូនស្រីនាងនុណ ច័ន្ទ ម៉ូនី តា អា យុ ជាង២ឆ្នាំ រួមទាំងតារាសម្ដែងរូបស្រស់ស្រីស្អាតនូណា ក៍រួមតំណើរជាមួយផង ដែរ។

ទាំងម៉ូលីកា និងក្រុមការងាររបស់នាងពិតជាសប្បាយចិត្ត ហើយតាមព័តមានថាកា ដែល ថៅកែស្រីក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះចំណាយលុយជាច្រើន សម្រា ប់ការដើរលេងក្រៅស្រុកនោះដោយសារតែនាងទទួលបានភាពជោគជ័យលើមុខជំនួញហើយក្រុមហ៊ុនរបស់នាងតំណើរការដោយរលូននិងកាន់តែវិវត្តន៍ធំទៅៗដូចពេលនេះបានព្រោះតែនាងមានក្រុមការ និងបុគ្គដែលច្នើមៗ និងស្មោះត្រង់ធ្វើការជាមួយនាង ហេតុនេះហើយ ដើម្បី ជា ការតបស្នង ក៍ដូចជាលើកទឹកចិត្តដល់ពួកគេ គឺនាងមិនខ្លាចក្នុងការចំណាយថវិការ សម្រាប់ ការ កម្សាន្ដនៅប្រ ទេសជិតខាងនេះឡើយ។សកម្មភាពរបស់ម៉ូលីកា នាពេលនេះជាគំរូល្អ មួយ សម្រាប់ថៅកែក្រុម ហ៊ុនមួយចំនួនទៀតក្នុងការលើកទឹកចិត្តក្រុមការងារឬបុគ្គលិក ព្រោះគ្មាន ភាព ជោគជ័យណាដែលយើងអាចធ្វើបានតែម្នាក់ឯងឡើយ ហេតុនេះហើយបុគ្គលិកច្នើម ស្មោះ ត្រង់ គូតែត្រូវបានថៅកែលើកទឹកចិត្តបែបនេះ។

គូរបញ្ជាក់ថាម៉ូលីកា ដែលផ្ដើមដើមទុនតែត្រឹម៣០០ដុល្លារដោយដំបូងរកស៊ីលក់ ជើង មាន់តាមOnline នាងពិតជានារីដ៍រឹងមាំម្នាក់ដែលបានវិត្តន៍ខ្លួនទៅមុខ សឹងមិនគូឲ្យជឿរព្រោះ ពេលនេះ មានមុខរបររកស៊ីកាន់តែច្រើនហើយកាលពីចុងខែកក្កដាឆ្នាំ២០២២ ក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) របស់នាងបានចុះMOU ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) ដើម្បីបង្កើននូវជំនឿរចិត្តដល់អតិ ថិជនរបស់ក្រុមហ៊ុន និងធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើន ទៅមុខជាលំដាប់ ។អតីត តា រា ចម្រៀងRock រូបនេះ ក៍បានធ្វើពិធីឡើងផ្ទះវីឡារស្កឹមស្កៃតម្លៃ៣០ម៉ឺនដុល្លារនៅបុរីវារីណា កាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ និងកំពុងសាងសង់ផ្ទះវីឡារទោលថ្មី១ទៀតនៅបុរីML ផង ដែរ ខណៈដែលថ្មីៗនេះនាងបានទិញរថយន្ដទំនើបម៉ាកEscalade ដែលមានតម្លៃជិតកន្លះ លាន ដុល្លារបន្ថែមពីលើរថយន្ដដែលមានស្រាប់ដូចជាFord Raptor ,Jaguar និងRange Rover ជាដើម។ដោយឡែកសម្រាប់តំណើរកម្សាន្ដ នៅថៃជាមួយក្រុមការងារនាពេល នេះ ម៉ូលីកា មិនប្រាប់ថាចំណាយថវិការសរុបអស់ប៉ុន្មានទេ តែកំពូលអ្នកលក់តាមOnline រូបនេះ ថ្លែងសារថា”ចែកា និងស្វាមី នាំក្រុមការងារមកដើរលេងនៅប្រទេសថៃ សប្បាយសប្បាយ ខ្ញុំស្រលាញ់ពួកគាត់ដូចបងប្អូនចឹង មិនដែលគិតថាជាបុគ្គលិក ឬមេឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here