ការប្រកួត Miss Grand បានផ្តើមឡើងហើយនាប្រទេសឥណ្ឌូនេសុី ដែលជាអ្នករៀបចំ។ វេទិកាលំដាប់ពិភពលោក មួយនេះ បានក្លាយជាការតាមដានច្រើនពី ប្រជាជននៅ ជុំវិញពិភពលោក។ ក្នុងនោះតំណាងកម្ពុជាយើងក៍មានការចូលរួម ប្រកួតប្រជែងដោយ មានកញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី ជាអ្នកត្រូវប្រឹងប្រែងដើម្បីកិត្តិយសជាតិ។ ឯហ្វេនៗជាច្រើនកំពុងផ្តល់កម្លាំងចិត្តនាងអោយ តស៊ូបើទោះបីឆ្នាំនេះបាត់សំឡេងគាំទ្រច្រើនបន្តិចមែន។

នៅក្នុងការ Live ផ្ទាល់​ ថ្ងៃមិញរបស់ Boss Nawat គាត់បាននិយាយលេីកសរសេីរកម្ពុជាយេីងថា : កម្ពុជា​ឆ្នាំនេះគឺ Modern មានភាពទាន់សម័យ បេីទោះជា​ដើរ​តាម​ក្រោយ​ប្រេស៊ីល តែកម្ពុជានៅតែលេចធ្លោខ្ពស់ “​! Cambodia ឆ្នាំនេះមិនស្លាប់ទេ! គឺថាពន្លឺចេញមកយ៉ាងព្រោងព្រាតតែម្តង បណ្តា​ហ្វេនថៃ វៀតណាម​ ភីលីពីន​ សុទ្ធតែ​ចាប់អារម្មណ៍​ដល់ កម្ពុជា​ យេីង ដោយសារតែ វត្តី​មានភាពរួសរាយរាក់ទាក់ មានអត្តចរឹកល្អ ជាពិសេសគឺថាមពលនៃការព្យាយាមរបស់នាង ។

យេីងនៅតែសង្ឃឹមថាឆ្នាំនេះ វត្តី​ នឹងបេីកទ្វារកម្ពុជា ចូលទៅវគ្គកំពូលដោយសមត្ថភាពយ៉ាងពិតប្រាកដ។Pich Votey Saravody Official We proud of u ។ យ៉ាងណាយើងមានតែជូនពរអោយ ស្រីស្អាតកម្ពុជាយើង មានសំណាងល្អដូចរៀមច្បង សុតធីតា ហើយរំពឹងថា និងបាននាំកម្ពុជាល្បីម្តងទៀតដូចឆ្នាំមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here