កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០២២ កន្លងទៅក្រុមហ៊ុន Hearing Aids Cambodia Co.,Ltd. ដែលជាក្រុមហ៊ុននាំចូលកាសត្រចៀកកំពុងមានទីផ្សារ សម្រាប់ជំនួយអ្នកថ្លង់ និង អ្នកមានបញ្ហាត្រចៀក អោយស្ដាប់ឮឡើងវិញ បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយជាមួយនឹងបុគ្គលិកជំនាញ ដើម្បីអ្នកពាក់ព័ន្ធនឹងវិស័យនេះទាំងអស់ កាន់តែមានសមត្ថភាពក្នុងការជួយដល់អ្នកមានបញ្ហាត្រចៀក និង កាន់តែមានសមត្ថភាពដឹងពីផលិតផលកាសត្រចៀកដែលក្រុមហ៊ុននាំចូល។

លោកស្រី ស៊ឹង ស្រីគាង អគ្គនាយិកាក្រុមហ៊ុន បានលើកឡើងថា រយៈពេលច្រើនឆ្នាំដែលក្រុមហ៊ុនបាននាំចូលកាសត្រចៀក ដែលជាផលិតផលរបស់ប្រទេសអាឡឺម៉ង់ ក្រុមហ៊ុនបានជួយអោយអ្នកជំងឺដែលមានបញ្ហាត្រចៀក បានជាច្រើនរយនាក់ ដោយអាចធ្វើអោយអ្នកទាំងនោះស្ដាប់ឮដូចធម្មតា ដោយគ្រាន់តែមកប្រឹក្សាជាមួយអ្នកជំនាញរបស់ក្រុមហ៊ុន ហើយប្រើប្រាស់នូវកាសជំនួយតាមប្រភេទណាមួយ ដែលអ្នកជំនាញរបស់ក្រុមហ៊ុនបានណែនាំ។ លោកស្រីថា កាសត្រចៀកដែលក្រុមហ៊ុននាំចូលនេះ មិនត្រឹមតែរួមចំណែកជួយអោយអ្នកមានបញ្ហាត្រចៀកអាចស្ដាប់ឮដូចធម្មតាតែម្យ៉ាងនោះទេ តែក៏រួមចំណែកជួយអោយក្រុមការងារបានដឹងពីបច្ចេកវិទ្យានៃផលិតផលនេះ និង ជួយរួមចំណែកអោយពួកគេទទួលបានប្រាក់ចំណូលសម្រាប់គ្រួសារផងដែរ។ ដូច្នេះហើយទើបក្រុមហ៊ុនសម្រេចរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដើម្បីអោយពួកគេកាន់តែខ្លាំងក្នុងការយល់ដឹងពីផលិតផល និង អាចជួយប្រឹក្សាយោបល់ដល់អ្នកមានបញ្ហាតហរចៀកកាន់តែច្បាស់លាស់ជាងមុន។

លោក មួន មារ៉ី នាយកប្រតិបត្តិក្រុមហ៊ុន បានលើកឡើងថា កន្លងមកក្រុមអ្នកជំនាញ ដែលជាអ្នកប្រឹក្សាយោបល់ទាំងនេះ ទទួលបានតែការបណ្ដុះបណ្ដាលតាមរយៈប្រព័ន្ធអនឡាញប៉ុណ្ណោះ ដោយសារបញ្ហាកូវីត ប៉ុន្តែលើកនេះគឺជាជំនួបទី១ ដែលក្រុមហ៊ុនបានអញ្ជើញអ្នកមានឯកទេស ក៏ដូចជារូបលោកផ្ទាល់ ដែលទទួលបានការសិក្សាច្បាស់លាស់ពីផលិតផលកាសត្រចៀកជំនួយទាំងអស់ ដែលបាននាំចូល ដល់អ្នកទាំងនោះដោយផ្ទាល់ ដើម្បីអោយអ្នកជំនាញទាំងអស់ ទទួលបានការបណ្ដុះបណ្ដាលមួយដោយជាក់លាក់។ ក្នុងនោះក្រុមហ៊ុន ក៏នឹងបន្តរៀបចំវគ្គបណ្ដុះបណ្ដាល និង ការលើកទឹកចិត្តជាបន្តបន្ទាប់ផ្សេងទៀត ដល់អ្នកជំនាញទាំងនេះ ដើម្បីពង្រីកទីផ្សារផលិតផលចែកចាយផង និង ពង្រឹងសមត្ថភាពគ្រប់ផ្នែកទាំងអស់ ដែលកំពុងបម្រើសេវាកម្មប្រឹក្សាយោបល់ និង ចរាចរកាសត្រចៀកជំនួយសម្រាប់អ្នកមានបញ្ហាត្រចៀកនេះ អោយកាន់តែមានប្រសិទ្ធិភាពផងដែរ។ មកដល់បច្ចុប្បន្នលោកថា ក្រុមហ៊ុនមានទីតាំងសំខាន់ៗរបស់ខ្លួនចំនួន៦កន្លែងហើយ ដោយរួមមានទីតាំង ក្នុងបុរីពិភពថ្មីវត្តសំរោងអណ្ដែត ទីរួមខេត្តកំពង់ចាម ទីតាំងក្នុងសង្កាត់ផ្សារកណ្ដាលទី២ ទីតាំងនៅទីរួមខេត្តបាត់ដំបង ទីរួមខេត្តសៀមរាប និង ទីតាំងក្នុងបុរីប៉េងហួតបឹងស្នោរ ឬ អាចទំនាក់ទំនងព័ត៌មានតាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុនគឺ Hearing Aids Cambodia។

LEAVE A REPLY

Please enter your comment!
Please enter your name here