ពិតជាសេដ្ឋីនីជោគជ័យទាំងOnline និងមុខជំនួញមែនដែលពេលនេះម៉ូលីកា ធ្វើឲ្យ ផ្អើល មេឃតែម្ដងតាមរយៈការទិញរថយន្ដទំនើបម៉ាកFerrari-488GTB ព័ណក្រហមទម្លាក់ ពីកុង តឺណឺ តម្លៃ ដល់ទៅ៣៥ម៉ឺនដុល្លារហើយថៅកែស្រីរូបស្រស់ នេះបានកាន់ចង្កូត ឡាន ថ្មីនិងបើករថយន្ដលំដាប់អភិជននេះកាលពីរសៀលថ្ងៃទី១០តុលា ឆ្នាំ២០២២។
អ្នកយកព័តមានយើងបានឆាតសាកសួរនូវការសម្រេចចិត្តរបស់កំពូលអ្នកលក់Online រូបនេះក្នុងការទិញរថយន្ដ១គ្រឿងស្មើផ្ទះវីឡារ១បែបនេះ ហើយត្រូវនាងនិយ យាយខ្លីថាមក ពី”ស្រលាញ់”។ដោយឡែកនៅលើហ្វេសបុករបស់ម្ចាស់ក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះ វិញនាងបានចេញសារថា”យល់សប្ដិថាបាននៅក្បែបង ឥឡូវ បាន នៅ ក្បែ បង មែនហើយ My Crush Mo Lika Ferrari -488GTB ។ស្វាគមន៍សមាជិកថ្មី តម្លៃរាង អ៊ែមជាង មុនតិច 350000$។ដើម្បីកូនពៅMummy (Ferrari)សុខចិត្តញាំអំបិលប្រហុក”។

ការបញ្ចេញរថយន្ដទំនើបនាពេលនេះបញ្ជាក់ថាមុខជំនួញរបស់ម៉ូលីកា កាន់តែកាក់កប ទើបធ្វើឲ្យនាងកាន់តែមានកម្រិតដៃជីវភាពធូធាហក់ឡើងខ្ពស់ទៅមុខជាលំដាប់ថែមទៀត ខណៈ ដែល មុននេះក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) របស់នាងបានចុះMOU ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) ដើម្បី បង្កើននូវជំនឿរចិត្តដល់អតិថិជន របស់ក្រុមហ៊ុន។ប៉ុន្ដែគេកត់សម្គាល់ថា ឡានថ្មីនេះមិន ដឹង ជា រថយន្ដទីប៉ុន្មាននោះទេ ដែលម៉ូលីកា មានសរុបទាំងអស់ព្រោះមុននេះនាងទើប ទិញ រថយន្ដ ទំនើបម៉ាក Escalate ព័ណខ្មៅស៊េរីថ្មីចុងក្រោយតម្លៃជិតកន្លះលានដុល្លារ ស្របពេល ដែលនាង មាន រថ យន្ដ ប្រើប្រាស់ពីមុនដូចជាFord Raptor ,Jaguar និងRange Rover ជាដើម។

សូមបញ្ជាក់ថាម៉ូលីកា បានចំណាយលុយរាប់សែនដុល្លារទៅលើការទិញ រថយន្ដ ក្នុង ក្ដីស្រម៉ៃរបស់នាងទើបធ្វើឲ្យនាងត្រូវបានគេចាប់អារម្មណ៍និងក្លាយទៅជាអ្នកលក់លើOnline ដ៍ល្បីឈ្មោះបំផុត១រូបនាពេលបច្ចុប្បន្ន ខណៈដែលអតីតកាលនាងធ្លាប់រស់នៅផ្ទះជួល និង ផ្ដើមដើមទុនត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះពីការលក់ជ្រក់ជើងមាន់តាមOnline និងឈាន ទៅ វិវត្តន៍ ក្រុម ហ៊ុននិង មុខរបរ កាន់ តែរីកធំឡើងៗ។អតីតតារាចម្រៀងRock ម៉ូលីកា ក៍ធ្លាប់បាន ធ្វើកម្មវិធី សប្បុរស ធ័មជួយ ដល់សិល្បករចាស់ជរាអត់ទីពឹង និងជនក្រីក្រជាច្រើន លើក ច្រើន សារមក ផងដែរ។ការប្រែក្លាយ ជីវភាពយ៉ាងល្អប្រសើររបស់ម៉ូលីកា នាពេលនេះ ជាគំរូល្អមួយ សម្រាប់តារាផ្សេងៗទៀត ឬអ្នក នៅក្រៅរង្វង់សិល្បៈយកនាងធ្វើជាគំរូ ខណៈដែលក្រោយ ម៉ូលីកា ចាប់ដៃលោកហុង មានុណ ជាង២ឆ្នាំ និងទទួលបានចំណងដៃកូនស្រី១ឈ្មោះនុណ ច័ន្ទម៉ូនីតា អាយុជាង២ឆ្នាំនោះ ពេល នេះគូស្នេហ៍តារា១គូ ដែលបានតស៊ូកម្សត់ កម្រជាមួយ គ្នាជាច្រើន ឆ្នាំទម្រាំមានថ្ងៃនេះ ពួកគេកំ ពុងរស់នៅដោយសុភមង្គល។ ប៉ុន្ដែទាក់ទងអាជីព ចម្រៀ ងនោះម៉ូលីកា ថានាងមិនទាន់អាច ឆ្លៀតពេលដើម្បីឡើងឆាកវិញនោះទេ តែនាងនៅតែ ស្រលាញ់សិល្បៈនិង មាន គម្រោ ង ផលិតបទចម្រៀងខ្លួនឯង នៅពេលវេលា សមស្រប ណាមួយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here