យោងតាមការបង្ហោះជាផ្លូវការលើផេក Jet ‘Studio Club and Lounge ដែលជាក្លិបកម្សាន្តដ៏ល្បីរបស់លោកឧកញ៉ា ស្រី ចាន់ថន ស្ថិតនៅក្បែរABA ម្ដុំ វិមានឯករាជ្យ បានបញ្ជាក់ថា ខេតទ្រីយ៉ា នឹងមកច្រៀងនៅក្នុងក្លិបនេះ នាយប់ថ្ងៃទី១៤ តុលា គឺនាងនឹងសម្ដែងក្នុងថ្ងៃដែលនាងចុះមកកម្ពុជាតែម្ដង ដោយមានការរំពឹងថា ហ្វេនហ្វេនដ៏ច្រើនរបស់នាង គឺពិតជានៅមិនសុខ និង មកទស្សនាការសម្ដែងរបស់នាងដោយផ្ទាល់មិនតិចនោះឡើយ ដោយសារតែម្ចាស់បទអូខេណាចាស រូបនេះ គឺមកច្រៀងនៅកម្ពុជាលើកណា ក៏មានហ្វេនហ្វេនកម្ពុជា មកគាំទ្រ។

ក្រុមការងាររបស់លោកឧកញ៉ា ស្រី ចាន់ថន ដែលជាអ្នកទទួលខុសត្រូវក្នុងក្លិបកម្សាន្ត Jet club បានបង្ហើបប្រាប់ថា ខេតទ្រីយ៉ា នឹងមកដល់ព្រលានយន្តហោះ នាព្រឹកថ្ងៃទី១៤ តុលា ហើយដំណើរមកដល់នាង គឺក្រុមការងាររបស់ក្លិបនឹងរៀបចំការស្វាគមន៍អោយបានធំដុំ គឺអាចធំដុំជាងកាលទទួលលោក ទិកជីរ៉ូ ដើម្បីអោយសមនឹងប្រជាប្រិយភាពរបស់នាង ដែលនៅមានហ្វេនហ្វេនកម្ពុជាច្រើននៅឡើយចាត់ទុកថាគឺជា Idol។ វត្តមានមកសម្ដែងរបស់នាង ត្រូវបានគេជឿថា នឹងទាក់ទាញហ្វេនហ្វេនបានខ្លាំង កាលក្លិបយកកំពូលតារាថៃ លោក ទិកជីរ៉ូ មកច្រៀងនោះផង ដោយសារ ខេតទ្រីយ៉ា មានអ្នកគាំទ្រខ្មែរ ស្គាល់ច្រើនជាង ជាពិសេសគឺបន្ទាប់ពីនាងបានសម្ដែងជាតួឯកក្នុងរឿង ស្រីតូចចង្កៀងកែវ ហើយភាពយន្តនោះ ផ្ទុះការគាំទ្រខ្លាំងនៅកម្ពុជា។

ខេតទ្រីយ៉ា ត្រូវបានប្រកាសនៅលើបណ្ដាញសង្គមថា នឹងមកជាមួយស្ទីលថ្មី ក្បាច់រាំប្លែក ក្នុងការសម្ដែងនាយប់ថ្ងៃទី១៤ តុលានេះ ដោយក្រុមអ្នករៀបចំកម្មវិធីបានលើកឡើងថា ដើម្បីជៀសវាងរឿងគ្មានកន្លែងអង្គុយទស្សនាដូចគ្នានឹងកាលក្លិបយកកំពូលតារាថៃ គឺលោក ទិកជីរ៉ូ.មក អ្នកចង់ទស្សនាការសម្ដែងរបស់នាង គួរតែកក់តុជាមុន តាមរយៈលេខ 012 519 519 ឬ 085 44 1111 ខណៈដែលចំនួននៃការកក់កន្លែងក្នុងក្លិបក៏មានច្រើនរួចទៅហើយ តាំងពីក្លិបប្រកាសថានឹងមានវត្តមាន ម្ចាស់បទ អូខេណាចាស ឬ តួឯកស្រី ក្នុងរឿងស្រីតូចចង្កៀងកែវ រូបនេះមកសម្ដែង។


LEAVE A REPLY

Please enter your comment!
Please enter your name here