បវរកញ្ញាចក្រវាឡប៉ុន្មានរដូវកាលគ្រោងប៉ះគ្នា ភាពយន្តខ្នាតធំរបស់ ឯកឧត្តម ហ្វៃ សំអាង

0

មានការបង្ហើបអោយដឹងថា បវរកញ្ញាដ៍ស្រស់សោភា ប៉ុន្មានដួងដែលមហាជនស្គាល់ និងមានវត្តមានរួមគ្នា កសាងស្នាដៃរឿងភាគខ្នាតធំមួយ បែបបុរាណក្រោមការដឹកនាំសម្តែង របស់លោកហ្វៃ សំអាងដែលជាបុគ្គលដ៍ឆ្នើមយល់ដឹងពីវិស័យ ភាពយន្ត។ រឿងនោះផលិតឡើងនិងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ហង្ស មាសហើយក៍ជាការអុកឡុកសារជាថ្មី របស់លោកហ្វៃ សំអាងដែលបានពន្យាពេលមួយរយៈក្នុងការកសាងស្នាដៃ។

បើតាមដឹងតារាដែលជានារីកំពូល សម្រស់រំលេចចេញពីវិស័យបវរកញ្ញាមាន រឿន ណាត ប៉ូគីមថេង សុតធីតា សេង រដ្ឋា ពេជ្រ វត្តីសារ៉ាឌ្ឍី ហើយក៍ក្នុងនោះសំណាង អេលីណាក៍ទទួលគ្រោងចរចារសម្តែងដែរ។ នេះជាជំនួបមួយពិសេសតែម្តង សម្រាប់ការវិលមកដឹកនាំសម្តែងវិញរបស់លកកវីនិពន្ឋ ហ្វៃ សំអាង។

ខ្សែភាពយន្ដដ៏ធំរបស់ផលិតកម្ម ហង្សមាសដែលមានចំណងជេីងថា «អប្សរាមហាអង្គរ»បានបង្ហាញមុខនូវតួអង្គស្រីសំខាន់ៗទាំង 4 ដួងហេីយ នៅខ្វះតែម្នាក់ទៀតនោះទេ ។កញ្ញារឿន​ ណាត Miss Universe Cambodia 2018ត្រូវបានលោកFay SamAng ជ្រេីសរេីសធ្វេីជាតួអង្គសម្ដែងនៅក្នុងរឿងខ្នាតធំមួយរបស់ផលិតកម្មហង្សមាស ដែលមានចំណងជេីងថា «អប្សរាមហាអង្គរ»ដោយកញ្ញាបានដេីរតួជា ( ព្រះនាងជ័យរាជទេវី ព្រះមហេសី ព្រះបាទជ័យវរ្ម័នទី7 ៕ហ្វេនៗ អ្នកតាមដានកំពុងចង់ដឹងថាតើ បវរកញ្ញាទាំងនោះ ចូលរួមបានល្អដល់កម្រិតណាចំពោះ ការសហការជាមួយ បុគ្គលយល់ដឹងពីវិស័យភាពយន្ត។មហាជន ក៍ចង់ដឹងថាការលេងនោះម្នាក់ៗ មានល្បិចសម្តែងល្អដូចម្តេចដើម្បីសម្តែងភាពលេចធ្លោ។

LEAVE A REPLY

Please enter your comment!
Please enter your name here