​ភ្នំពេញ៖ស្វាមីអ្នកនាងម៉ូលីកា តារាសម្ដែងលោកហុង មានុណ បានស្រក់ទឹកភ្នែក​រលីង​រលោងព្រមទាំងសំពះអោបភរិយាលោកនៅពេលដែលឃើញរថយន្ដទំនើបម៉ាកFerrari-488TB ព័ណ​ក្រហម ដែលមានតម្លៃ៣៥ម៉ឺនដុល្លារត្រូវបានរថយន្ដ​ខាងក្រុមហ៊ុនបានដឹកមក​ដល់ផ្ទះ​វីឡារ​របស់ពួកគេនៅបុរីវារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរ​សៀលថ្ងៃទី១១តុលា ។អ្នកលេងបណ្ដាញសង្គមជាច្រើនបានចាប់អារម្មណ៍​នៅពេល​ដែល​ឃើញ​វីដេអូនោះហើយពួកគេលើកឡើងថានេះហើយត្រូវនិងពាក្យស្លោក”សំណាប យោង​ដី ស្ត្រីយោងបុរស”​ឬជា”ឧត្តមភរិយា”របស់ស្វាមីនោះព្រោះថាម៉ូលីកា តែងតែបំពេញ​បំណង​ស្វាមី​ជាបន្ដបន្ទាប់ក្រោយពួកគេចាប់ដៃគ្នាជាង២ឆ្នាំមកនេះ​ដោយពួកគេបានផ្លាស់ប្ដូរ​ជីវ​ភាព​ពីរស់នៅផ្ទះជួលមកមានផ្ទះវីឡារផ្ទាល់ខ្លួនដល់ទៅ២ផ្សេងគ្នា និងទិញបានរថយន្ដ ប្រណិតៗជិះ ជាបន្ដបន្ទាប់ដូចជាមុនទិញFerrari-488TB នេះអ្នកទាំងពីរទើប​ទិញរថយន្ដ​ទំ​នើបម៉ាកEscalate ដែលមានតម្លៃជិតកន្លះលានដុល្លារ និងរថយន្ដដែលមានស្រាប់ដូចជាFord Raptor ,Jaguar និងRange Rover ជាដើម។

​ម៉ូលីកា បាននិយាយយ៉ាងខ្លីតបសំណួររបស់អ្នកយកព័តមានយើងឆាតហ្វេសបុក ​ដោយប្រាប់ថាមូលហេតុដែលស្វាមី​នាង​លោក​​​មានុណ យំ ស្រក់ទឹកភ្នែកនោះ​ព្រោះលោកមិន​ដឹងថានាង​ពិតជាបានទិញរថយន្ដ​នោះ​មែន ស្មានតែPrank តែដល់ពេលគេដឹក​មកទម្លាក់​នៅ​មុខ​ផ្ទះបែបនេះ​ទើបប្ដីនាង​រំភើប​រហូត​ទប់អារម្មណ៍មិនបានតែ​ម្ដង…។ដោយឡែកមហាជន​និងអ្នកលេងបណ្ដាញសង្គមបានសរសើរម៉ូលីកា ចេះតស៊ូនិងភាពប៉ិនប្រសប់របស់នាង ជានារី​ឆ្លាតវៃ ចេះទុកដាក់លុយកាក់និងកែ​ប្រែពីការរកស៊ីតូច​តាចដែលដំបូង​ឡើយនាងនិងលោក​ម៉ា​នុណ នៅជាសង្សារគ្នាផ្ដើមពីដើមទុនត្រឹមតែទឹកប្រាក់​ចំនួន​៣០០ដុល្លារប៉ុណ្ណោះរកស៊ីលក់​ជ្រក់​ជើងមាន់តាមOnline តែពេលនេះពួកគេសល់​លុយ​រាប់​សែនដុល្លារ ហើយមុខជំនួញ​របស់នាងកាន់តែរីកធំក្រោយថៅកែស្រីក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) រូបនេះបានចុះMOU ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group)

ដើម្បីបង្កើននូវជំនឿរចិត្តកាន់តែខ្ពស់ដល់​អតិថិជន​ទាំងឡាយ​រប​ស់​នាង​។ក្រៅពីបានវិវត្តន៍ជីវភាពកាន់តែល្អប្រសើរ​នារយៈពេលចុងក្រោយ​ដោយ​សម្រេចក្ដី​សុ​បិនក្លាយទៅជាការពិត អតីតតារាចម្រៀងRock ម៉ូលីកា ដែលរៀប​ការជា​មួយលោកហុង មា​នុណ កាលពីថ្ងៃទីទី១៨ខែខែមករាឆ្នាំ២០២០ និងសម្រាលកូនស្រីកាល​ពីថ្ងៃទី៥ខែ​កក្កដា​ឆ្នាំ​២០២០ ដោយដាក់ឈ្មោះថានុណ ច័ន្ទម៉ូនីតា នោះ​គូ​ស្នេ​ហ៍តារា១គូនេះក៍ធ្លាប់បានធ្វើ​កម្មវិធី​សប្បុរសធ័មជាបន្ដបន្ទាប់ដល់តារាសិល្បករចាស់ជរាគ្មានទី​ពឹង និងជនក្រីក្រមួយចំនួន​ផង​ដែរ។ប៉ុន្ដែម៉ូលីកា មិនកំណត់ពេលវេលានៃការចាប់ក្បាល​មីក្រូឡើងឆាកសារជាថ្មីឡើយ បើ​ទោះជានាងអះអាងថានៅតែស្រលាញ់អាជីពចាស់ក្ដី តែការ​រវល់លើមុខជំនួញធ្វើ​ឲ្យនាងមិន​អាចដកខ្លួនរួចនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីច្រៀងសម្ដែង​សារជាថ្មីដូចដើមឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here