នៅទីបំផុត ការរង់ចាំរបស់អ្នកគាំទ្រទាំងឡាយ កំពុងក្លាយជាការពិតហើយ ដោយព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះ នឹងក្លាយជាកាដូរដ៏ពិសេសនោះផង ជាមួយនឹងការប្រគុំតន្រ្តីដំបូងគេ និងធំជាងគេសម្រាប់តារារ៉េបឯករាជ្យរបស់កម្ពុជាគឺលោក ជី ដេវីត ។ ហ្វេនៗរបស់លោកម្នាក់ៗសុទ្ធតែបង្ហាញនូវក្ដីរំភើបឡើងព្រឺរោមតែម្ដង ជាមួយនឹងការប្រកាសនៃការធ្វើឡើងនូវខនសឺតខ្នាតយក្សដែលមានឈ្មោះថា The Passion Album នោះ។ នេះក៏ជាប្រគំតន្ត្រីដំបូងគេ សម្រាប់តារាទោល ឬ Solo Artist នៅប្រទេសកម្ពុជារូបនេះផងដែរ ទើបកាន់តែធ្វើអោយកញ្ជ្រោលស្រទាប់មហាជន។
 <img src="https://postnewscambodia.com/wp-content/uploads/2022/10/postnewscambodia.com-kh71.com-2022-10-13_07-43-10_70355<img src="
យោងតាមការប្រកាស ខនសឺត ដែលបានប្រកាសឡើងនេះ អាចនឹងប្លែកជាងសព្វមួយដងដាច់ឆ្ងាយ ដោយសារតែបានបញ្ចូលនូវការលាយឡំជាមួយនឹងបច្ចេកវិទ្ដ៏យាទំនើបផ្សេងទៀតដែលនឹងធ្វើឲ្យការប្រគុំតន្ត្រី The Passion Album មានភាពអស្ចារ្យ ឡូយដាច់គេ ដែលលក្ខណៈការប្រគំតន្ត្រីប្រភេទនេះ ភាគច្រើនអ្នកអាចមើលឃើញនៅតែប្រទេសហូលីវូដ តែប៉ុណ្ណោះ។ លោកអ្នកប្រហែលជាបានឃើញហើយពីផុសស្ទើរដែលលោក ជី ដេវីតបានបង្ហាញក្នុងគេហទំព័រហ្វេសប៊ុករបស់លោកផ្ទាល់។
 
គ្រាន់តែឃើញផុសស្ទើរនេះហើយ ម្នាក់ៗមានការស្រម៉ៃភ្លាមៗទៅដល់ថ្ងៃនៃការប្រគុំតន្រ្តីតែម្ដង។ វាជាការប្រគំតន្ត្រី ដែលគេចាត់ទុកថាគឺពិតជាពោរពេញដោយភាពច្នៃប្រឌិតខ្លាំង ជាពិសេសគឺវាមានអត្ថន័យពិសេសសម្រាប់អ្នកគាំទ្ររបស់លោក ខណៈដែលអ្នកគ្រប់គ្នា យល់ថា ជី ដេវីត គឺពិតជាឡើងកូដ និង ទទួលការចាប់អារម្មណ៍មិនធម្មតាឡើយ សូម្បីតែការប្រគំតន្ត្រីមិនទាន់បង្ហាញខ្លួន។។ មិនត្រឹមតែប៉ុណ្ណោះទេ ការប្រគុំតន្ត្រីនេះគឺធ្វើឡើងជាពិសេសសម្រាប់ហ្វេនរបស់លោកផ្ទាល់ ក៏ដូចជាការប្រកាសនូវអាល់ប៊ុមទី ៣ របស់លោកដែលមានឈ្មោះថា The Passion ដែលមានចម្រៀងជាច្រើនបទ មានគ្រប់ស្តាយ និងប្រភេទនៃបទចម្រៀងនោះផង ទើបអ្នកណាៗ ក៏ផ្ដោតការអន្ទះសារ។ អ្វីដែលកាន់តែពិសេសនឹងធ្វើឲ្យអាល់ប៊ុម The Passion កាន់តែមានប្រជាប្រិយភាពនោះគឺចម្រៀងពីរបទ “ Goblin” ដែលបកប្រែជាខេមរៈភាសាថា “អទិទេព” ដែលទើបតែចេញជាវីដេអូកាលពីថ្ងៃទី ២ តុលា កន្លងទៅ។ វីដេអូត្រជាក់ភ្នែក និងល្អមើលខ្លាំងនៃបទនេះ ត្រូវគេសរសើរគ្រប់គ្នាថា មានអត្ថន័យដ៏ពិសេស ទន្ទឹមគ្នានឹងបទ I’m bored ដែលមានសន្ទុះនៃការស្តាប់និងសែរចែកចាយជាច្រើន ដែលជាប់ចំណាត់ថ្នាក់ខ្ពស់ប្រចាំខែតែម្តង។ ត្បិតតែជាចម្រៀងបែបរ៉េបមែន ប៉ុន្តែបទទាំងអស់របស់លោកគឺ ជី ដេវីតក្នុងអាល់ប៊ុម The Passion មានចង្វាក់ភ្លេងខុសៗគ្នាសឹងតែទាំងអស់ ដែលស្តាប់ហើយគឺចង់ឈរ ហក់លោត តាមចង្វាក់ ដែលពិតជាស័ក្តសមជាមួយនឹងបរិយាកាសនៃការប្រគុំតន្ត្រីតែម្តង។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានចូលរួមការប្រគុំតន្ត្រីជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែសម្រាប់ការប្រគុំតន្ត្រី The Passion របស់លោក ជី ដេវីត វិញធានាថានឹងប្លែកអារម្មណ៍ខ្លាំងតែម្តង នេះបើតាមការប្រកាសរបស់គាត់ផ្ទាល់នៅឯកម្មវិធី FFF Party ដែលបានធ្វើឡើងនៅថ្ងៃទី ០២ ថ្មីៗនេះ។
 
ការប្រគុំតន្ត្រីដ៏សម្បើម និង ឱឡាឬកនេះមានឈ្មោះថា The Passion Album brought to you By Sting MusicVerse។ លោកអ្នកអាចតាមដាននិងទទួលបានពត័មានផ្សេងៗទៀតតាមរយៈគេហទំព័ររបស់លោក ជី ដេវីត និង Sting Cambodia ដោយផ្ទាល់។ ដំណឹងពិសេសៗនិងកម្មវិធីសប្បាយៗ នឹងមកជាបន្ទាប់ៗដើម្បីឲ្យហ្វេន Ditway កាន់តែរំភើបកាន់តែខ្លាំងនៅក្នុងថ្ងៃប្រគុំតន្ត្រី។
src=”https://postnewscambodia.com/wp-content/uploads/2022/10/postnewscambodia.com-kh71.com-2022-10-13_07-44-49_736474.jpg” alt=”” width=”667″ height=”1000″ class=”alignnone size-full wp-image-46051″ />

8.jpg” alt=”” width=”666″ height=”1000″ class=”alignnone size-full wp-image-46048″ />

LEAVE A REPLY

Please enter your comment!
Please enter your name here