តួឯកស្រីដ៏ល្បីនៅក្នុងរឿង«អណ្ដូងអាថ៍កំបាំង» អ្នកនាង ប្រាសាទ ដាវីន បន្ទាប់ពីបានពពោះរយៈពេលយូរមកហើយនិងមិនព្រមប្រាប់ពីភេទកូនក្នុងផ្ទៃនាពេលនេះបានសម្រាលកូនស្រីដ៏គួរឱ្យស្រឡាញ់តូចមួយដែលជាតំណក់ឈាមជាមួយស្វាមីដែលជាជនជាតិបរទេសមួយរូបកាលពីថ្ងៃទី 18 ខែ សីហា ឆ្នាំ2020 មុននេះ។

មានការទន្ទឹងរង់ចាំមើលរូបសម្រស់និងពិសេសភេទរបស់កូនក្នុងផ្ទៃរបស់អ្នកនាងកាលពីមិនទាន់សម្រាលមកម្លេះដោយសារអ្នកនាងព្យាយាមមិនបង្ហើបឱ្យមហាជនបានដឹងនោះឡើយ។ ជាក់ស្ដែងទស្សនិកជនអស់មន្ទិលទៀតហើយក្រោយពេលដែលអ្នកនាងបានសម្រាលកូនស្រីលើកដំបូងដោយជោគជ័យហើយបង្ហោះរូបភាពជាច្រើនសន្លឹករបស់កូនស្រីជាទីស្រឡាញ់ ដែលមានមុខមាត់កូនកាត់គួរឱ្យគ្រឺតខ្នាញ់ សាច់សទ្រលុកទ្រលន់ Cute មិនធម្មតាទាំងវ័យទើបតែ1សប្ដាហ៍ទៅហើយ។ ក្រៅពីមានរូបសម្រស់ទាក់ទាញតាំងពីឃើញពន្លឺថ្ងៃដំបូងហើយនោះ រីឯឈ្មោះវិញក៏ពិរោះណាស់ដែរដោយអ្នកនាងបានដាក់ឈ្មោះកូនស្រីជាភាសាបរទេសថា Kiami Grintal នេះដោយសារតែឪពុករបស់ក្មេងស្រីគឺជាជនជាតិបរទេសផង។

ជាមួយគ្នានេះដែរ មានមិត្តៗអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រតារាស្រីរូបនេះជាច្រើន បាននាំគ្នាចូលរួមអបអរសាទរ និងជូនពរជាហូរហែរ សូមឲ្យមានសុខភាពល្អទាំងម្ដាយ ទាំងកូនតូច ពិសេសជូនពរឱ្យគ្រួសារតូចមួយនេះជួបតែសុភមង្គល និងសេចក្ដីសុខជាដរាបផងដែរថ្វីបើអ្នកទាំងពីនៅពុំទាន់មានដំណឹងរៀបការយ៉ាងណាក្ដី។

តារាសម្ដែងនិង Model សម្បុរស្រអែមស្រស់ ប្រាសាទ ដាវីន បានឈរជើងក្នុងវិស័យសិល្បៈជិត 10ឆ្នាំមកហើយគិតមកទល់ពេលនេះ បើទោះជាមួរយៈចុងក្រោយនេះនាងពុំសូវមានវត្តមានក្នុងពិភពសិល្បៈប៉ុន្តែមហាជនភាគច្រើននៅតែចាប់អារម្មណ៍តាមដានពីជីវិតប្រចាំថ្ងៃរបស់នាងជានិច្ច។

LEAVE A REPLY

Please enter your comment!
Please enter your name here