ដឹងរឿងខាងក្រោយខ្នង ពីម៉ូដែល គង់ សោម៉ា ក្នុងឈុតអប្សរា

រូបថតប៉ុន្មានសន្លឹក ពីកញ្ញា គង់ សោម៉ា ដែលលោកអ្នកបានឃើញនេះ គឺពិតជាបង្ហាញពីភាពរស់រវើកនៃតួអង្គអប្សរាយ៉ាងទាក់ភ្នែកតែម្ដង ខណៈដែលរូបដែលបានបង្ហាញនេះ ក៏ជារូបអប្សរា Outdoor ដ៏កម្រ ព្រោះជារូបដែលបានថតផ្ទាល់នៅខាងមុខព្រះបរមរាជវាំង ហើយជារូបដែលថតនៅវេលាម៉ោងប្រមាណជាម៉ោង1យប់ ដែលជាវេលាយប់ស្ងាត់គ្មានការរំខាន និង ដោយសារតែក្រុមការងារចង់បានពន្លឺមួយដ៏ល្អនៅខាងមុខព្រះបរមរាជវាំង។

លោក ផាត់ គង់ ម្ចាស់ហាង Mirror Studio ជាអ្នកផលិតរូបថតនេះដោយផ្ទាល់ បានលើកឡើងថា ដោយសារតែចង់បានប្លង់អប្សរានៅជាប់ព្រះបរមរាជវាំង ហើយចង់ថតដោយគ្មានការរំខាន ទើបក្រុមការងារថតរូបរបស់លោក និង ក្រុមសម្អាងការ ពិផាអង្គរសម្អាងការ បានសហការគ្នាផលិតប្លង់នេះឡើង ដោយក្រោយការថតរូបបានជាច្រើនប៉ុស្តិ៍ គឺធ្វើអោយលោកយល់ថា រូបថតដែលបានផលិតរូចនេះ ហាក់មានព្រលឹងអប្សរក្នុងពេលថតនោះផង ទើបធ្វើអោយ ម៉ូដែល កញ្ញា គង់ សោម៉ា ហាក់ដូចជាអប្សរាពិតៗ ទាំងកាយវិការ និង ទឹកមុខ។ លោកថានេះ ជារូបអប្សរដែលភ្ជាប់នឹងព្រះបរមរាជវាំងដ៏កម្រ ហើយនៅពីក្រោយរូបដ៏រស់រវើកនេះ ក៏បង្កប់នូវការច្នៃប្រឌិត ទាំងខាងលោក ទាំងសម្អាងការ និង ក្រុមការងារផងដែរ ទើបអាចអោយរូបទាំងប៉ុន្មានសន្លឹកនេះ ក្រៅពីស្អាត ទាក់ភ្នែក ក៏មើលទៅពោរពេញដោយអត្ថន័យ និង ភាពរស់រវើក។ លោកថា ក្រុមការងារថត Mirror Studio នឹងបន្តស្វែងគំនិតប្លែកៗក្នុងការផលិតរូបថត Fashion ទាំងសម័យ និង បុរាណ អោយកាន់តែទទួលបានភាពទាក់ទាញ ដោយលោកបញ្ជាក់ថា តារាៗ និង អ្នកចង់ថតអោយមើលទៅទាក់ភ្នែក ហើយទទួលការចាប់អារម្មណ៍ គឺខាងស្ទីឌីយោរបស់លោក នឹងផ្ដល់ជាជម្រើសច្រើនបែប ដោយសារតែលោក និង ក្រុមការងារសុទ្ធតែមានជំនាញស្រាប់ មិនថាថតរូបបែបបុរាណ និង Fashion បែបសម័យ។ ស្នាដៃប៉ុន្មានសន្លឹករបស់លោកនេះ ក៏ធ្វើអោយម៉ូដែល គង់ សោម៉ា កំពុងទទួលបានការចាប់អារម្មណ៍មិនតិចផងដែរ ដោយសារតែស្ទីលថតនាកណ្ដាលយប់ ហើយភ្ជាប់នឹងព្រះបរមរាជវាំង នៅខាងក្រោយខ្នងបែបនេះ គឺមិនខុសពីផ្សព្វផ្សាយអប្សរាខ្មែរ និង ព្រះបរមរាជវាំងខ្មែរ។

គួរបញ្ជាក់ផងដែរថា របាំអប្សរាគឺជាស្នាព្រះហស្ថ នៃព្រះមហាក្សត្រយានី ស៊ីសុវត្ថិ ព្រះកុសមៈនារីរ័ត្នសិរីវឌ្ឍនានៅឆ្នាំ ១៩៦១ ( ព្រះអង្គគឺជាមាតានៃសម្តេច ព្រះនរោត្តម សីហនុ) ។ កាលនោះ ព្រះមហាក្សត្រយានី ស្តេចយាងទៅធ្វើព្រះរាជទស្សនកិច្ចនៅសាលាបឋមសិក្សា សុធារស។ នាយិកាសាលា ដែលបានរៀបចំពិធីសិល្បៈកុមារ បានកាត់ក្រដាសធ្វើជាមកុដ ដូចគ្នា នឹងមកុដអប្សរាឆ្លាក់ជាប់ជញ្ជាំងប្រាសាទអង្គរវត្តបេះបិទ។ រឿងនេះ ញ៉ាំងឲ្យព្រះមហាក្សត្រយានីផ្តួចផ្តើមគំនិត បង្កើតរបាំនេះឡើង បានប្រសិទ្ធិនាមថា “ របាំអប្សរា ” ។ សម្តេចព្រះរាម នរោត្តមបុប្ផាទេវី គឺជាតួឯកអប្សរាទីមួយ ។ពាក្យ “អប្សរា ” គឺជាពាក្យផ្សំខ្មែរ និង សំស្រ្កឹត មានន័យថា របាំទេវៈ របាំទេពអប្សរ ឬ របាំទេវតា។បើនិយាយពីគ្រឿងតុបតែងកាយមកុដអប្សរានិងក្បាច់រាំជាដើមសុទ្ធតែបានចម្លងតាមគំរូអប្សរានៅតាមជញ្ជាំងប្រាសាទអង្គរវត្តទាំងអស់។របាំអប្សរា គឺជារបាំមួយក្នុងបណ្តារបាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរដែលត្រូវបានអង្គការ យូណេស្កូទទួលចុះក្នុងបញ្ជីបេតិកភណ្ឌអរូបរីនៃមនុស្សជាតិ ( Intangible Heritage of Humanity) កាលពី ថ្ងៃទី ០៣ វិច្ឆិកា ២០០៣។

ផលិតដោយ ពិផាអង្គរសំអាងការPipha Angkor
Model គង់ សោមា
Makeup Nakeo Ampha
Dress-up Nara Pich
Mirror Studio



LEAVE A REPLY

Please enter your comment!
Please enter your name here